ប្រធានាធិបតីអាមេរិកចរចារតាមទូរស័ព្ទជាមួយបណ្ដាថ្នាក់ដឹកនាំអឺរ៉ុប

(VOVWORLD) - នាថ្ងៃទី ៣ កក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចរចារតាមទូរស័ព្ទដោយឡែកជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Paolo Genitiloni ដើម្បីពិភាក្សាអំពីបំរ៉ែ បំរួលអាកាសធាតុពាណិជ្ជកម្មនិងអន្តោប្រវេសន៍មុនពេលសន្និសីទកំពូលក្រុម បណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើពិភពលោក (G20) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Hamburg អាល្លឺម៉ង់ ក្នុងរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ៧ និងទី ៨ កក្កដា។ 
ប្រធានាធិបតីអាមេរិកចរចារតាមទូរស័ព្ទជាមួយបណ្ដាថ្នាក់ដឹកនាំអឺរ៉ុប  - ảnh 1 ប្រធានាធិបតីអាមេរិកចរចារតាមទូរស័ព្ទជាមួយបណ្ដាថ្នាក់ដឹកនាំអឺរ៉ុប 

(VOVworld) – នាថ្ងៃទី ៣ កក្កដា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចរចារតាមទូរស័ព្ទដោយឡែកជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Paolo Genitiloni ដើម្បីពិភាក្សាអំពីបំរ៉ែ បំរួលអាកាសធាតុពាណិជ្ជកម្មនិងអន្តោប្រវេសន៍មុនពេលសន្និសីទកំពូលក្រុម បណ្ដាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបនឹងលេចចេញជួរមុខលើពិភពលោក (G20) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Hamburg អាល្លឺម៉ង់ ក្នុងរយៈពេល ២ ថ្ងៃ គឺ ថ្ងៃទី ៧ និងទី ៨ កក្កដា។ តាមសេចក្តីជូនដំណឹងរបស់សេតវិមានថា៖ ក្រៅពីបញ្ហាសំខាន់ៗពោលខាងលើ នៅសន្និសីទ  G20 ខាងមុខ លោក  Trump និងលោកស្រី Merkel ក៏នឹងផ្តោតទៅលើស្ថានភាពផលិតហួសកំរិតដែកចែប ដែលកំពុងធ្វើឲ្យទីផ្សារធ្លាក់ចូលក្នុងស្ថានភាពបាត់តុល្យភាព។ ក្រៅពីនោះ ប្រធានាធិបតីអាមេរិកក៏បានសម្តែងគោលបំណងជួយអធិការបតីអាល្លឺម៉ង់ធ្វើអធិបតីសន្និសីទកំពូល G20 ប្រកបដោយជោគជ័យ។ ក្នុងការចរចារតាមទូរស័ព្ទជា មួយនាយករដ្ឋមន្រ្តីអ៊ីតាលី លោក  Trump បានវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រី អ៊ីតាលី លោក Paolo Genitiloni ក្នុងការធ្វើអធិបតី សន្និសទី G7 នាខែឧសភាកន្លងទៅ ក៏ដូចជា ការដោះស្រាយវិបត្តិអន្តោប្រវេសន៍ ដែលកំពុងជាបញ្ហាកក្កៅគគុកនៅអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ