ប្រធានាធិបតីអាមេរិកដាសតឿនរដ្ឋសភាអនុម័តលើពង្រាងច្បាប់អំពីការប្រើប្រាស់កាំភ្លើង

ប្រធានាធិបតីអាមេរិកដាសតឿនរដ្ឋសភាអនុម័តលើពង្រាងច្បាប់អំពីការប្រើប្រាស់កាំភ្លើង - ảnh 1
ប្រធានាធិបតីអាមេរិកដាសតឿនរដ្ឋសភាអនុម័តលើពង្រាងច្បាប់អំពីការប្រើប្រាស់និងជូញដូរកាំភ្លើង (Image: Vietnam+)

(VOVworld) – ការបាញ់កាំភ្លើងដ៏រន្ធត់តម្រង់ទៅលើមូលដ្ឋានកងទ័ពជើងទឹក  Washington
Navy Yard របស់អាមេរិក ដែលធ្វើឲ្យមនុស្សចំនួន ១៣ នាក់ត្រូវ ស្លាប់បានដាក់ឲ្យមជ្ឈ
ដ្ឋានមន្ត្រីអាមេរិកចូលក្នុងស្ថានភាពប្រកាសអាសន្នជាងពេលណាទាំងអស់។ ប្រធានាធិ
បតីអាមេរិក លោក​ Barack Obama ភា្លមមួយរំពេចបានដាសតឿនរដ្ឋសភាអាមេរិកអនុម័ត
លើពង្រាងច្បាប់អំពីការប្រើប្រាស់និងជូញដូរកាំភ្លើងដែលមិនទទួលបានការគាំទ្ររបស់
ព្រឹទ្ធសមាជិកនៅប្រទេសនេះទេ នាខែ មេសា កន្លងមក។ ក្រៅពីនោះ លោក Obama បានចេញបទបញ្ជាអំពីការត្រួតពិនិត្យស្តង់ដារចំពោះបុគ្គលិកទាំងអស់ ក៏ដូចជា បណ្ដា
អ្នកមៅការដែលកំពុងធ្វើការនៅស្ថាប័ន្ធ រដ្ឋាភិបាលអាមេរិក។ នាថ្ងៃដ៏ដែល មន្ត្រីម្នាក់
របស់វិមានបញ្ជកោណបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក​ Chuck Hagel បានចេញបទបញ្ជាវាយ​តំលៃសភាពការណ៍សន្តិសុខនិងការទាក់ទងផ្ទាល់មូលដ្ឋាន
យោធានៃប្រទេសនេះលើសកលលោកឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ