ប្រធានាធិបតីអាមេរិកធ្វើទស្សនកិច្ចនៅប្រទេសអាហ្គានីស្ថាន

(VOVWORLD) -ក្នុងឆ្នាំ ២០១៩ សហរដ្ឋអាមេរិកទទួលបានកិច្ចព្រមព្រៀងជាមួយភាគីតាលីបង់ស្ដីពីការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន និងបញ្ចប់សង្គ្រាមក្នុងរយៈពេលយូរអង្វែង ដើម្បីធ្វើជាថ្នូរនឹង ការធានាសន្តិសុខវិញ។
ប្រធានាធិបតីអាមេរិកធ្វើទស្សនកិច្ចនៅប្រទេសអាហ្គានីស្ថាន - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ២៨ ខែវិច្ឆិកា  ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើទស្សនកិច្ចនៅ ប្រទេសអាហ្គានីស្ថានដោយចៃដន្យ ដើម្បីសួរសុខទុក្ខ ទាហានអាមេរិក ក្នុងឱកាសនៃទិវាថ្លែងអំណរគុណ។ លោក Trump ត្រូវបានអមដំណើរដោយទីប្រឹក្សាសន្តិសុខជាតិ នៃសេតវិមានលោក Robert O'Brien ទីប្រឹក្សា ភ្នាក់ងារសំងាត់អាមេរិក និង ក្រុមអ្នកយកព័ត៌មាន។ប្រធានាធិបតីលោក Trump បានជួបជាមួយសមភាគីអាហ្វហ្គានីស្ថានលោក Ashraf Ghani និងថ្លែងមតិទៅកាន់ទាហានអាមេរិក។

ក្នុងឆ្នាំ ២០១៩ សហរដ្ឋអាមេរិកទទួលបានកិច្ចព្រមព្រៀងជាមួយភាគីតាលីបង់ស្ដីពីការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន និងបញ្ចប់សង្គ្រាមក្នុងរយៈពេលយូរអង្វែង ដើម្បីធ្វើជាថ្នូរនឹង ការធានាសន្តិសុខវិញ។ ប៉ុន្តែនាខែកញ្ញា ប្រធានាធិបតីអាមេរិកលោក Donald Trumpថា កិច្ចពិភាក្សារយៈពេលមួយឆ្នាំបាន«ស្លាប់»ហើយបានដកសេចក្ដីអញ្ជើញជួបជាមួយតំណាងតាលីបង់នៅទីតាំងមួយក្បែរទីក្រុងវ៉ាស៊ីនតោន ក្រោយករណីទាហានអាមេរិកមួយនាក់ត្រូវបានសម្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ