ប្រធានាធិបតីអាមេរិកធ្វើអត្ថាធិប្បាយអំពីបញ្ហា ស.ប.ប.ក និងរុស្ស៊ី

(VOVWORLD) -នាថ្ងៃទី ២៣ កក្កដា ប្រធានាធិបតីអាមេរិកលោក Donald Trump បានឡើងសម្លេងច្រានចោលរាល់ព័ត៌មានអំបីការលំបាកក្នុងការចរចាជាមួយ ស.ប.ប.ក ព្រមទាំងធ្វើអត្ថាធិប្បាយអំពីជំនួបកំពូលនាពេលកន្លងទៅជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ។ 
ប្រធានាធិបតីអាមេរិកធ្វើអត្ថាធិប្បាយអំពីបញ្ហា ស.ប.ប.ក និងរុស្ស៊ី - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump

តាមរយៈបណ្ដាញសង្គម Twitter ប្រធានាធិបតីអាមេរិកលោក Donald Trump បានសម្តែងការពេញចិត្តចំពោះការវិវឌ្ឍក្នុងការចរចាជាមួយ ស.ប.ប.ក ហើយលើកច្បាស់ថា "គ្មានគ្រាប់កាំជ្រួច ណាមួយ ដែលត្រូវបាន ស.ប.ប.ក បាញ់បង្ហោះក្នុងរយៈពេល ៩ ខែកន្លងទៅ។ ទន្ទឹមនឹងនេះ ក៏គ្មានការសាកល្បងនុយក្លេអ៊ែរណាមួយដែរ។ ប៉ុន្តែបណ្ដាព័ត៌មានក្លែងក្លាយបានផ្សព្វផ្សាយថាខ្ញុំកំពុងខឹងសម្បារ ដោយសារមិនទទួលបានការវិវឌ្ឍន៍ (ក្នុងការចរចាជាមួយ ស.ប.ប.ក ) ឲ្យបានលឿន។ ពិតជាខុសឆ្គងណាស់ "។

ស្ដីពីទំនាក់ទំនងជាមួយរុស្ស៊ី ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសថា លោកមិនអត់ឱនចំពោះប្រការអ្វីទាំងអស់ ក្នុងជំនួបកំពូលកាលពីសប្ដាហ៍មុនជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ឡើយ។ លោក Donald Trump បានបន្តថា"យើងគ្រាន់តែពិភាក្សាអំពីផលប្រយោជន៍នាពេលអនាគតនៃប្រទេសទាំងពីរ" ។ ទោះជាយ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំអាមេរិកមិនបានលើកឡើងអំពីកាសន្ទនាដាច់ដោយឡែករវាងថ្នាក់ដឹកនាំទាំងពីររូបនៅទីក្រុង Helsinki ប្រទេសហ្វាំងឡង់ឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ