ប្រធានាធិបតីអាមេរិកនិងរុស្ស៊ីជួបចរចារនៅខាងក្រៅសន្និសីទ G២០

(VOVWORLD) - នាថ្ងៃទី៧ កក្កដា ប្រធានាធិបតីអាមេរិកលោក Donald Trump និង សមភាគីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញជួបចរចារ នៅខាងក្រៅសន្និ សីទកំពូល G២០ នៅទីក្រុង Hamburg របស់អាល្លឺម៉ង់។
ប្រធានាធិបតីអាមេរិកនិងរុស្ស៊ីជួបចរចារនៅខាងក្រៅសន្និសីទ G២០ - ảnh 1 ទិដ្ឋភាពនៃជំនួបចរចារ (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៧ កក្កដា ប្រធានាធិបតីអាមេរិកលោក Donald Trump និង សមភាគីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញជួបចរចារ នៅខាងក្រៅសន្និ សីទកំពូល G២០ នៅទីក្រុង Hamburg របស់អាល្លឺម៉ង់។ថ្នាក់ដឹកនាំទាំងពីររូបបាន ផ្ដោតសំខាន់លើបញ្ហាជាច្រើនដូចជាអ៊ុយក្រែន ស៊ីរី លទ្ធិភេរវកម្មនិងសន្តិសុខ បណ្ដាញជាដើម។ប្រធានាធិបតីលោក Trump បានលើកឡើងការព្រួយបារម្ភ របស់ប្រជាជនអាមេរិកស្ដីពីការដែលរុស្ស៊ីធ្វើអន្តរាគមន៍ទៅក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០១៦។ប៉ុន្តែ ប្រធានាធិបតីលោក Putin បាន ច្រានចោលប្រការនេះ។ថ្នាក់ដឹកនទាំងពីររូបបានបង្ហាញនូវទស្សនៈខុសពីគ្នាស្ដីពីវិធានការទប់ទល់នឹងកម្មវិធីនុយក្លេអ៊ែររបស់ស.ប.បកូរ៉េ ប៉ុន្តែវ៉ាស៊ីនតោនអះអាង ថា នឹងបន្តដាស់តឿនឲ្យម៉ូស្គូខំប្រឹងប្រែងថែមទៀតដើម្បីដាក់កំហិតលើសកម្ម ភាពរបស់ព្យុងយ៉ាង។

        ក្នុងពេលនោះ តាមរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ជាអ្នក ដែលមានវត្តមានក្នុងជំនួបចរចារនេះថា ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពរួមគ្នា ខំប្រឹងប្រែងដោះស្រាយវិបត្តិនៅអ៊ុយក្រែន ហើយតំណាងអាមេរិកមួយរូបនឹងទៅ កាន់រុស្ស៊ីដើម្បីពិភាក្សាអំពីបញ្ហានេះ។លោក Lavrov ក៏ជូនដំណឹងថា ប្រធានា ធិបតីទាំងពីររូបក៏បានឯកភាពលើបទឈប់បាញ់មួយនៅភាគនិរតីស៊ីរី ដែលចាប់ ផ្ដើមមានសុពលភាពនាថ្ងៃទី៩ កក្កដា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ