ប្រធានាធិបតីអាមេរិកបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា

ប្រធានាធិបតីអាមេរិកបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅគុយបា - ảnh 1
ប្រធានាធិបតីអាមេរិកលោក Barack Obama និងប្រធានគុយបាលោក Raul Castro នៅសន្និសីទកាសែតរួមបន្ទាប់ពីជំនួបចរចារ (រូបថត៖Hoài Nam/TTXVN)

(VOVworld) - នាថ្ងៃទី២២ មិនា ប្រធានាធិបតីអាមេរិកលោក Barack Obama ចាក
ចេញពីព្រលានយន្តហោះអន្តរជាតិ Jose Marti នៅរដ្ឋធានី La Habana បញ្ចប់ដំណើរ
ទស្សនកិច្ចជាផ្លូវការក្នុងរយៈពេល៣ថ្ងៃនៅគុយបា​ ដែលត្រូវបាន ចាត់ទុកថា មាន
លក្ខណៈប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងពោរពេញទៅដោយការ សាកល្បងរវាង
ប្រទេសទាំងពីរ។ក្នុងសកម្មភាពជាផ្លូវការចុងក្រោយនៃដំណើរ ទស្សនកិច្ចលើក
នេះ លោក Obama និងប្រធានគុយបាលោក Raul Castro បាន ទៅតាមដានទស្សនា
ការប្រកួតកីឡា baseball មិត្តភាពរវាងក្រុមជម្រើសជាតិគុយបានិងក្លឹបជំនាញ
អាមេរិក Tampa Bay Rays។ក្នុងរយៈពេលស្នាក់នៅគុយបា លោក Obama បានមាន
ជំនួបចរចារជាមួយលោក Raul Castro ហើយបន្ទាប់នោះក្នុង សន្និសីទកាសែតរួម
ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើការប្ដេជ្ញាចិត្តកែ លំអរទំនាក់ទំនង
ដោយមិនអើពើដល់ការខ្វែងគំនិតដ៏ជ្រាលជ្រៅនៅសេសសល់ រវាងប្រទេសទាំង
ពីរឡើយ។អ្នកដឹកនាំរដ្ឋអំណាចអាមេរិកក៏បានថ្លែងបទសន្ទរកថានៅចំពោះមុខ
តំណាងសង្គមស៊ីវិលគុយបា ក្នុងនោះអះអាងថា ប្រជាជន គុយបាជាមួយឧត្តម
ភាពលេចធ្លោរបស់ខ្លួនបានធ្វើឲ្យវាស៊ីនតោនផ្លាស់ប្ដូរគោល នយោបាយហ៊ុំព័ទ្ធ
ខាងសេដ្ឋកិច្ចនិងនយោបាយប្រទេសកោះការីប៊េនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ