ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិវាយតម្លៃពីលទ្ធភាពនៃការចេញរូបិយប័ណ្ណឌីជីថល

(VOVWORLD) - សេចក្តីប្រកាសរបស់សេតវិមានបញ្ជាក់ថា បទបញ្ជាខាងលើបានប្រគល់ភារកិច្ចឲ្យ ក្រសួងរតនាគារ ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារសំខាន់ៗមួយចំនួនទៀត ដើម្បី ត្រៀមរៀបចំរបាយការណ៍ "អនាគតនៃរូបិយវត្ថុ" ក៏ដូចជាវិភាគតួនាទីនៃរូបិយប័ណ្ណ ឌីជីថលផងដែរ។ ខ្លឹមសារមួយនៃបទបញ្ជានេះគឺ ប្រគល់ភារកិច្ចឲ្យទីភ្នាក់ងារ រដ្ឋាភិបាលអាមេរិក វាយតម្លៃពីហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសចាំបាច់សម្រាប់ការ អភិវឌ្ឍរូបិយប័ណ្ណឌីជីថលដែលបានចេញផ្សាយដោយធនាគារកណ្តាល (CBDC) ។

ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃទី ៩ ខែមីនាបានចុះហត្ថ លេខាលើបទបញ្ជាប្រតិបត្តិ ដែលតម្រូវឲ្យរដ្ឋាភិបាលវាយតម្លៃពីហានិភ័យនិងអត្ថ ប្រយោជន៍នៃការអភិវឌ្ឍន៍ប្រាក់ដុល្លាឌីជីថលក៏ដូចជាបញ្ហាផ្សេងទៀតនៃរូបិយប័ណ្ណនិម្មិត។
សេចក្តីប្រកាសរបស់សេតវិមានបញ្ជាក់ថា បទបញ្ជាខាងលើបានប្រគល់ភារកិច្ចឲ្យ ក្រសួងរតនាគារ ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារសំខាន់ៗមួយចំនួនទៀត ដើម្បី ត្រៀមរៀបចំរបាយការណ៍ "អនាគតនៃរូបិយវត្ថុ" ក៏ដូចជាវិភាគតួនាទីនៃរូបិយប័ណ្ណ ឌីជីថលផងដែរ។ ខ្លឹមសារមួយនៃបទបញ្ជានេះគឺ ប្រគល់ភារកិច្ចឲ្យទីភ្នាក់ងារ រដ្ឋាភិបាលអាមេរិក វាយតម្លៃពីហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសចាំបាច់សម្រាប់ការ អភិវឌ្ឍរូបិយប័ណ្ណឌីជីថលដែលបានចេញផ្សាយដោយធនាគារកណ្តាល
(CBDC) ។
សេតវិមានបានឲ្យដឹងបន្ថែមទៀតថា អាមេរិកនឹងឃ្លាំមើលការអភិវឌ្ឍលើទីផ្សារ រូបិយប័ណ្ណឌីជីថល សំដៅធានាមជ្ឈភាពនៃប្រាក់ដុល្លានៅក្នុងខឿនសេដ្ឋកិច្ចសកល។ ទន្ទឹមនឹងនោះ បទបញ្ជានេះក៏តម្រូវឲ្យទីភ្នាក់ងារនានា ពិនិត្យមើលលើបញ្ហាផ្សេងទៀត ដែលទាក់ទងនឹងរូបិយប័ណ្ណឌីជីថល ដូចជាហានិភ័យជាប្រព័ន្ធ និងការការពារអ្នក ប្រើប្រាស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ