ប្រធានាធិបតីអាម៉េរិកបន្តគំរាមលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) -ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថាលទ្ធភាពលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ឬហៅថាផែនការសកម្មភាពដ៏ធំទូលាយរួមគ្នា(JCPOA)គឺច្បាស់លាស់ណាស់។
ប្រធានាធិបតីអាម៉េរិកបន្តគំរាមលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1ប្រធានាធិបតីអាម៉េរិកបន្តគំរាមលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ 

ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថាលទ្ធភាពលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ឬហៅថាផែនការសកម្មភាពដ៏ធំទូលាយរួមគ្នា(JCPOA)គឺច្បាស់លាស់ណាស់។ ថ្លែងមតិបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ១៦ តុលា លោក Trump បានសង្កត់ធ្ងន់ថា៖ "ដំណាក់កាលទី ២ អាចនឹងវិជ្ជមានឬអវិជ្ជមាន ។ អាចជាការលុបចោលទាំងស្រុង។ ប្រការនេះអាចក្លាយទៅជាការពិត "។

ទន្ទឹមនឹងនោះ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានឲ្យដឹងថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកស្រី ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នោះ ថ្នាក់ដឹកនាំទាំងពីររូបបន្តសន្យាគាំទ្រ JCPOA ។ ថ្នាក់ដឹកនាំទាំងពីររូបក៏បានឯកភាពនឹងរួមសហការយ៉ាងជិតស្និទ្ធដើម្បីធានាការអនុវត្តកិច្ចព្រមព្រៀងនេះ ឲ្យបានពេញលេញ រួមទាំងកិច្ចខិតខំប្រឹងប្រែងដើម្បីរុញថយក្រោយរាល់សកម្មភាពបង្ករអស្ថិរភាពរបស់អ៊ីរ៉ង់នៅក្នុងតំបន់។ មុននេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានចោទប្រកាន់បទសុន្ទរកថារបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អំពីគោលនយោបាយថ្មីដ៏តឹងរឹងប្រឆាំងនឹងប្រទេសនេះ ដែលរំលោភលើកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងតេអេរ៉ង់និងមហាអំណាចលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ