ប្រធានាធិបតីអាមេរិកបន្តមានសេចក្តីប្រសាសន៍រឹងមាំចំពោះកូរ៉េខាងជើង

(VOVWORLD) - ក្នុងបទអត្ថាធិប្បាយមួយលើបណ្តាញសង្គម Twitter របស់ខ្លួន នាថ្ងៃទី១១ សីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា៖ បណ្ដាវិធានការយោធាត្រៀមខ្លួនជាស្រេចប្រសិនបើ ស.ប.ប.ក. មិនបញ្ឈប់ទង្វើ បង្ករឿងហេតុទេ។ 
ប្រធានាធិបតីអាមេរិកបន្តមានសេចក្តីប្រសាសន៍រឹងមាំចំពោះកូរ៉េខាងជើង  - ảnh 1 ប្រធានាធិបតីអាមេរិកបន្តមានសេចក្តីប្រសាសន៍រឹងមាំចំពោះកូរ៉េខាងជើង 

(VOVWORLD) - ក្នុងបទអត្ថាធិប្បាយមួយលើបណ្តាញសង្គម Twitter របស់ខ្លួន នាថ្ងៃទី១១ សីហា ប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា៖ បណ្ដាវិធានការយោធាត្រៀមខ្លួនជាស្រេចប្រសិនបើ ស.ប.ប.ក. មិនបញ្ឈប់ទង្វើ បង្ករឿងហេតុទេ។ លោកក៏បានសង្កត់ធ្ងន់ទៅលើក្តីសង្ឃឹមថា៖ ថ្នាក់ដឹកនាំកូរ៉េ ខាងជើង លោក Kim Jong-un នឹងស្វែងរកដំណោះស្រាយផ្សេងៗ។ ក្នុងពេល នោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis នាថ្ងៃទី ១០ សីហា បានឲ្យដឹងថា៖ ការខំប្រឹងប្រែងការទូតកំពុងនាំមកនូវលទ្ធផល ហើយសង្កត់ធ្ងន់ ថា៖ វ៉ាស៊ីនតោននឹងរក្សាទិសដៅនេះ។ បន្ទាប់ពីសេចក្តីប្រសាសន៍របស់ប្រធានា ធិបតីអាមេរិក អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានប្រឆាំងជំទាស់ ការប្រើប្រាស់អំពើហឹង្សាដើម្បីដោះស្រាយបញ្ហា ស.ប.ប.ក. ព្រមទាំង អំពាវនាវ ឲ្យភាគីទាក់ទិននានាសហប្រតិបត្តិការជិតស្និទ្ធថែមទៀត ជាពិសេសគឺអាមេរិក ចិន ក៏ដូចជា ជប៉ុននិងកូរ៉េខាងត្បូង ដើម្បីបន្ធូស្រាលភាពតានតឹងក្នុងតំបន់៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ