ប្រធានាធិបតីអាមេរិកបានបញ្ជាក់អំពីសមិទ្ធផលទទួលបានក្នុងកិច្ចចរចាជាមួយកូរ៉េខាងជើង

(VOVWORLD) - នៅលើបណ្តាញសង្គម Twitter លោក Trump បានសម្តែងការមិនសប្បាយចិត្ត ចំពោះការដែល នាពេលកន្លងទៅ មានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់សហរដ្ឋអាមេរិក តែងតែចោទសួរពីភាពត្រឹមត្រូវ ក្នុងការប្តេជ្ញាចិត្ត គ្មាននុយក្លេអ៊ែររបស់កូរ៉េខាងជើង រួមជាមួយគ្នានោះគឺជាការមិនពេញចិត្តនឹងលទ្ធផល នៃកិច្ចប្រជុំកំពូលរវាងអាមេរិក - កូរ៉េខាងជើងលើកដំបូងឡើយ។ 

នៅថ្ងៃទី ២៤ ខែមករា ប្រធានាធិបតីអាមេរិកលោក Donald Trump បានអះអាង ថា មានការរីកចម្រើនក្នុងកិច្ចចរចាជាមួយកូរ៉េខាងជើង ព្រមទាំងបានសម្តែងក្តីសង្ឃឹម ថា នឹងទទួលបានកិច្ចប្រជុំដ៏ល្អប្រសើរមួយទៀត ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុនក្នុងពេលឆាប់ៗ ជាមិនខាន។ នៅលើបណ្តាញសង្គម Twitter លោក Trump បានសម្តែងការមិនសប្បាយចិត្ត ចំពោះការដែល នាពេលកន្លងទៅ មានប្រ ព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់សហរដ្ឋអាមេរិក តែងតែចោទសួរពីភាពត្រឹមត្រូវ ក្នុងការប្តេជ្ញាចិត្ត គ្មាននុយក្លេអ៊ែររបស់កូរ៉េខាងជើង រួមជាមួយគ្នានោះគឺជាការមិនពេញចិត្តនឹងលទ្ធផលនៃកិច្ចប្រជុំកំពូលរវាងអាមេរិក - កូរ៉េខាងជើងលើកដំបូងឡើយ។ លោក Trump បានសង្កត់ធ្ងន់ថា លោកបានកសាងនូវទំនាក់ទំនងជាមួយកូរ៉េខាងជើង ក្នុងរយៈពេលខ្លី ពោលគឺ គ្រាន់តែ១៥ខែប៉ុណ្ណោះ។ ទន្ទឹមជាមួយគ្នានោះ ថ្នាក់ដឹក នាំអាមេរិករូបនេះក៏បានសម្តែងនូវការរំពឹងទុក ចំពោះជំនួបដ៏ល្អប្រសើរមួយទៀត ជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un នាពេលខាងមុខ។

សាររបស់លោកប្រធានាធិបតី Trump ត្រូវបានកើតឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងបានរាយការណ៍ថា ថ្នាក់ដឹកនាំ លោក គីមជុងអ៊ុនបានសម្តែងនូវការពេញចិត្ត ខណៈដែលបានស្តាប់អនុប្រធានគណៈកម្មាធិការកណ្តាលនៃគណបក្សការងារលោក Kim Yong-chol រាយការណ៍អំពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ខែមករាកន្លងទៅ។  ថ្នាក់ដឹកនាំកូរ៉េខាងជើង បានណែនាំការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលកូរ៉េខាងជើង-អាមេរិកលើកទី ២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ