ប្រធានាធិបតីអាមេរិកបានពិចារណាយកពន្ធថ្មីលើប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំ G20

(VOVWORLD) - នាថ្ងៃទី ៦ ខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានមានប្រសាសន៍ថា លោកនឹងទន្ទឹងរងចាំរហូតដល់ពេលដែលកិច្ចប្រជុំ G20 គ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសជប៉ុននៅចុងខែនេះ ដើម្បីសម្រេចថាតើត្រូវយកពន្ធថ្មីលើទំនិញដែលមានទឹកប្រាក់ ៣២៥ ពាន់លានដុល្លារពីប្រទេសចិនដែរឬអត់?។
ប្រធានាធិបតីអាមេរិកបានពិចារណាយកពន្ធថ្មីលើប្រទេសចិនបន្ទាប់ពីកិច្ចប្រជុំ G20 - ảnh 1 អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិន លោក កៅហ្វេង (Gao Feng)

មុននេះ លោក Donald Trump បានព្រមានថា "អាចសម្រេចយកពន្ធបន្ថែមទៀតលើទំនិញរបស់ចិនដោយមានទឹកប្រាក់ចំនួនយ៉ាងហោចណាស់ ៣០០ ពាន់លានដុល្លារអាមេរិក ក៏ប៉ន្តែលោក Trump មិនបានបញ្ជាក់ច្បាស់ពីមុខទំនិញជាក់ស្តែងណាមួយរបស់ប្រទេសចិននោះឡើយ។ ចំពោះការគំរាមកំហែងរបស់លោកប្រធានាធិបតីអាមេរិករូបនេះ អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មចិន លោក កៅហ្វេង (Gao Feng) បានប្រកាសថា ប្រទេសចិននឹង "ប្រយុទ្ធតតាំងរហូតដល់ទីបញ្ចប់" ប្រសិនបើអាមេរិកមានសកម្មភាពសំដៅបង្កើនភាពតានតឹងពាណិជ្ជកម្មបន្តទៀត ។ នៅក្នុងសន្និសីទសារព័ត៌មាន  លោកកៅហ្វេង ក៏បានរិះគន់លើការបន្តដាក់សម្ពាធរបស់អាមេរិកដែលធ្វើឲ្យឱ្យមានជំហានថយក្រោយយ៉ាងធ្ងន់ធ្ងរក្នុងការចរចាពាណិជ្ជកម្ម និងបណ្តាលឱ្យទិសដៅនៃការចរចានាពេលអនាគតអាស្រ័យលើទីក្រុងវ៉ាស៊ីនតោនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ