ប្រធានាធិបតីអាមេរិកបានអះអាងថាកិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.ប កូរ៉េនាពេលខាងមុខនេះនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម

(VOVWORLD) - នាថ្ងៃទី ៨ ខែកុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថាជំនួបរវាងលោក និងថ្នាក់ដឹកនាំស.ប.ប កូរ៉េ  លោក គីមជុងអ៊ុន នៅចុងខែកុម្ភៈ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ (ប្រទេសវៀតណាម)។
ប្រធានាធិបតីអាមេរិកបានអះអាងថាកិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.ប កូរ៉េនាពេលខាងមុខនេះនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប្រទេសវៀតណាម - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថាជំនួបរវាងលោក និងថ្នាក់ដឹកនាំស.ប.ប កូរ៉េ  លោក គីមជុងអ៊ុន

នៅលើបណ្តាញសង្គម Twitter លោក Trump បានសរសេរថា៖ "បេសកជនពិសេសរបស់ខ្ញុំទើបតែចាកចេញពីស.ប.ប កូរ៉េ បន្ទាប់ពីកិច្ចប្រជុំមួយប្រកបដោយប្រសិទ្ធភាព ហើយបានឯកភាពគ្នាអំពីពេលវេលានិងទីតាំងរៀបចំកិច្ចប្រជុំកំពូលលើកទី ២ ជាមួយលោក គីមជុងអ៊ុន។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយប្រទេសវៀតណាម នៅថ្ងៃទី ២៧ និង ថ្ងៃទី២៨ ខែកុម្ភៈ។ ខ្ញុំទន្ទឹងរង់ចាំជំនួបជាមួយលោក គីមជុងអ៊ុន និងឆ្ពោះទៅកសាងសន្តិភាពផងដែរ។ "

មុននេះ នាថ្ងៃទី ៦ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានអះអាងថា៖ "វៀតណាមស្វាគមន៍ចំពោះការដែល អាមេរិកនិងស.ប.ប កូរ៉េ រៀបចំកិច្ចប្រជុំកំពូលលើកទី២ នេះ។ វៀតណាមគាំទ្រយ៉ាងខ្លាំងក្លាចំពោះកិច្ចសន្ទនានេះសំដៅរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពលើឧបទ្វីបកូរ៉េ។ វៀតណាមក៏ត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកយ៉ាងសកម្ម រួមទាំងសហការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីបង្កលក្ខណៈងាយស្រួលបំផុតសំរាប់ជំនួបកំពូលលើកទី ២ រវាងរវាងអាមេរិកនិង ស.ប.ប កូរ៉េ  ប្រកបដោយនជោគជ័យផងដែរ"៕

ប្រតិកម្មទៅវិញ

ផ្សេងៗ