ប្រធានាធិបតីអាមេរិកប្រកាសយុទ្ធសាស្ត្រលើគ្រប់វិស័យថ្មីសំដៅប្រយុទ្ធប្រឆាំងនឹង IS


ប្រធានាធិបតីអាមេរិកប្រកាសយុទ្ធសាស្ត្រលើគ្រប់វិស័យថ្មីសំដៅប្រយុទ្ធប្រឆាំងនឹង IS - ảnh 1
ប្រធានាធិបតីអាមេរិកប្រកាសយុទ្ធសាស្ត្រលើគ្រប់វិស័យថ្មីសំដៅប្រយុទ្ធប្រឆាំងនឹង IS (Image: VNA)

(VOVworld) – នាថ្ងៃទី ១០ កញ្ញា (តាមម៉ោង់តំបន់ ព្រឹកថ្ងៃទី ១១ កញ្ញា តាមម៉ោង់
វៀតណាម) ប្រធានាធិបតីអាមេរិក លោក Barack Obama បានប្រកាសយុទ្ធសាស្ត្រ លើគ្រប់វិស័យថ្មីសំដៅប្រយុទ្ធប្រឆាំងនឹង IS។ តាមនោះ យុទ្ធនាការវាយប្រហារតាម ជើងអាកាសតម្រង់ទៅលើបណ្ដាគោលដៅរបស់  IS មិនត្រឹមតែនៅអ៊ីរ៉ាក់ ប៉ុណ្ណោះទេ ថែមទាំងនៅស៊ីរីទៀតផង។ កាយវិការនេះត្រូវបានចាត់ទុកជាការផ្លាស់ប្តូរធំៗក្នុង គោលនយោបាយរបស់រដ្ឋអំណាច លោក Barack Obama ក្រោយពីរយៈពេល ៣ ឆ្នាំ អាមេរិកដកកងទ័ពចេញពីអ៊ីរ៉ាក់ទាំងស្រុង។ លោក លោក Barack Obama បាន ឲ្យ
ដឹងថា៖ យុទ្ធសាស្ត្រប្រយុទ្ធប្រឆាំងនឹង IS ខុសប្លែកពីសង្គ្រាមនៅអ៊ីរ៉ាក់និង
អាប់ហ្គានីស្ថាន។ លោក  Obama បានកំណត់ថា៖ ជនប្រដាប់អាវុធ IS  កំពុងក្លាយ
ទៅ ជាការគំរាមកំហែងមិនត្រឹមតែចំពោះអាមេរិកប៉ុណ្ណោះទេថែមទាំងចំពោះបណ្ដា
សម្ព័ន្ធ មិត្តរបស់អាមេរិកទៀតផង។ អ្នកប្រមុខវិមានសបានសន្យានឹងជួយឧបត្ថម្ភ
សំរាប់ រដ្ឋាភិបាលអ៊ីរ៉ាក់លើគ្រប់វិស័យដើម្បីប្រយុទ្ធប្រឆាំងនឹង IS ។ អាមេរិកទើប
នឹងផ្តល់ ប្រាក់ចំនួន ២៥ លាន ដុល្លាអាមេរិកសំរាប់រដ្ឋាភិបាលអ៊ីរ៉ាក់ក្នុងការហ្វឹក
ហាត់កងទ័ព នៃប្រទេសនេះ ក៏ដូចជា កំលាំងប្រដាប់អាវុធនៃរដ្ឋអំណាចតំបន់
ស្វយ័តរបស់ជន Kurd ភាគខាងជើងប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ