ប្រធានាធិបតីអាមេរិកផ្អាកការប្រកាសស្ថានភាពអាសន្ន

(VOVWORLD) - នាថ្ងៃទី ១៣ ខែមករា ប្រធានាធិបតីអាមេរិក លោក Donald Trump បានឲ្យដឹងថា លោកនឹងផ្អាកការប្រកាសស្ថានភាពអាសន្ន សំដៅបញ្ចប់ការបិទទ្វារមួយផ្នែករបស់រដ្ឋាភិបាលដែលបានឈានដល់ថ្ងៃទី ២៣ ដែលជាពេលវេលាវេងបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសនេះ។
ប្រធានាធិបតីអាមេរិកផ្អាកការប្រកាសស្ថានភាពអាសន្ន - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

លោក Donald Trump បានអះអាងថាលោកចង់ឲ្យសមាជិកសភាគណបក្សប្រជាធិបតេយ្យមានពេលវេលាបន្ថែមទៀត ដើម្បីអាចសម្រេចបានកិច្ចព្រមព្រៀង ស្តីពីការចំណាយថវិកាចំនួន ៥,៧ ពាន់លានដុល្លារអាមេរិក ក្នុងការសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក ដែលលោកបានលើកសំណើរ ហើយនេះគឺជាបញ្ហាសំខាន់ៗដែលបង្កឱ្យមានការខ្វែងគំនិតគ្នារវាងគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យ ដែលនាំឱ្យក្រសួងនិងស្ថាប័នរបស់អាមេរិកជាច្រើនត្រូវបានបិទ្វារជាបណ្តោះអាសន្ន ដោយសារថវិកាប្រតិបត្តិការបានផុតកាលកំណត់ចាប់ពីថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០១៨ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ