ប្រធានាធិបតីអាមេរិកមានក្ដីសង្ឃឹមអំពីជំនួបជាមួយថ្នាក់ដឹកនាំស.ប.ប.ក

(VOVWORLD) -ម្ចាស់សេតវិមានបានសរសេរថា៖" ខ្ញុំសង្ឃឹមថាជំនួបនៅសិង្ហបុរីជាមួយ ស.ប.ប.ក នឹងជាការចាប់ផ្ដើមនៃប្រការអ្វីមួយដ៏ធំធេង។ យើងនឹងឃើញប្រការនេះនាពេលឆាប់ៗ។
ប្រធានាធិបតីអាមេរិកមានក្ដីសង្ឃឹមអំពីជំនួបជាមួយថ្នាក់ដឹកនាំស.ប.ប.ក - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

នាថ្ងៃទី ៥ មិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានសម្ដែងនូវក្ដីសង្ឃឹមថា៖ សន្និសីទកំពូលដែលបានគ្រោងទុកជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោកKim Jong-un នឹងជាការចាប់ផ្ដើមនៃប្រការអ្វី ១ ដ៏ធំធេង។ តាមរយៈគណនី Twitter របស់ខ្លួន ម្ចាស់សេតវិមានបានសរសេរថា៖" ខ្ញុំសង្ឃឹមថាជំនួបនៅសិង្ហបុរីជាមួយ ស.ប.ប.ក នឹងជាការចាប់ផ្ដើមនៃប្រការអ្វីមួយដ៏ធំធេង។ យើងនឹងឃើញប្រការនេះនាពេលឆាប់ៗ។

សារពោលខាងត្រូវបាននាំចេញ ១ ថ្ងៃ បន្ទាប់ពីសេតវិមានបានជូនដំណឹងថា៖ ជំនួបកំពូលរវាងអាមេរិកជាមួយកូរ៉េខាងជើងជាលើកដំបូងនឹងប្រព្រឹត្តិទៅនៅសិង្ហបុរី នាវេលាម៉ោង ៩ (តាមម៉ោងតំបន់) នាថ្ងៃទី ១២ ខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ