ប្រធានាធិបតីអាមេរិកមានគ្រោងការណ៍ដកទ័ពចេញអស់ពីអាហ្វហ្គានីស្ថាន

ប្រធានាធិបតីអាមេរិកមានគ្រោងការណ៍ដកទ័ពចេញអស់ពីអាហ្វហ្គានីស្ថាន - ảnh 1
ប្រធានាធិបតីអាមេរិកមានគ្រោងការណ៍ដកទ័ពចេញអស់ពីអាហ្វហ្គានីស្ថាន(vov)

(VOV)_ក្នុងការបោះជំហាន១ដែលបានបង្ហាញឡើងសភាពការណ៍​ទាន់ច្រក
របស់អាមេរិក  ក្នុងការបញ្ជុះបញ្ជូលរដ្ឋាភិបាលនៃប្រធានាធិបតី​អាហ្វហ្គានីស្ថាន 
លោក Hamid Karzai ចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សន្តិសុខទ្វេភាគី (​ BSA) ដែលទាក់ទិនដល់ការមានវត្តមានរបស់ទាហាន​អាមេរិក​ នៅប្រទេសនេះ ក្រោយឆ្នាំ ២០១៤ នាថ្ងៃទី២៥ កុម្ភះ សេតវិមាន​បានជូនដំណឹងថា៖ ប្រធានាធិបតីអាមេរិក លោក
Barack Obama បាន​បញ្ជាអោយកសាងផែនការដកទ័ពអាមេរិកទាំងអស់ចេញពី
អាហ្វហ្គានីស្ថាននា ចុង​ឆ្នាំ២០១៤នេះ។ ប៉ុន្តែ ​ក្នុងសេចក្ដីទុកចំហរ​របស់សេតវិមាន​នៅលៃទុកលទ្ធភាពមួយថា៖ អាមេរិកអាចរក្សារផ្នែកកងទ័ពអាមេរិកមួយ​ចំនួន នៅ អាហ្វហ្គានីស្ថាន ក្រោយឆ្នាំ២០១៤ ប្រសិនបើ BSA ត្រូវបាន​ចុះហត្ថលេខាដែរ។

          ក្នុងសេចក្ដីជូនដំណឹងរបស់សេតវិមានក៏បានជូនដំណឹងថា៖ក្នុងជំនួប​សន្ទនា តាមទូរស័ព្ទ ជាមួយ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Hamid Karzai លោក Barack Obama បានអះអាងជាថ្មីម្តង់ទៀតថា៖​ អាមេរិក​គាំទ្រការបោះឆ្នោតដោយសមភាព  និងគួរអោយទុកចិត្តនៅអាហ្វហ្គានីស្ថាននា​ដើមខែមេសា ខាងមុខនេះ និងអះអាង
អំពីទស្សនះថា៖មិនគាំទ្ររបក្ខជន​ណាមួយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ