ប្រធានាធិបតីអាមេរិកមិនទាន់សម្រេចចិត្តអំពីការតបតវិញនឹងស៊ីរីឡើយ

(VOVWORLD) -អ្នកនាំពាក្យសេតវិមាន លោកស្រី Sarah Sanders នាថ្ងៃទី ១១ មេសា បានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump មិនទាន់ដាក់ចេញនូវផែនការធ្វើសកម្មភាពជាក់ស្ដែងចំពោះការតបតវិញករណីដែលសង្ស័យប្រើប្រាស់អាវុធគីមីនៅស៊ីរី ទោះបីជាមុននេះ ម្ចាស់សេតវិមានបានព្រមានថា កាំជ្រួចកំពុងហោះទៅកាន់ស៊ីរី។
ប្រធានាធិបតីអាមេរិកមិនទាន់សម្រេចចិត្តអំពីការតបតវិញនឹងស៊ីរីឡើយ - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump

ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានបញ្ជាឲ្យនាវាមុជទឹកនៃប្រទេសខ្លួនត្រៀមខ្លួនជាស្រេចសម្រាប់ការវាយប្រហារតម្រង់លើយោធាស៊ីរី ដែលអាចចាប់ផ្ដើមនាយប់ថ្ងៃទី ១២ មេសា។ ទន្ទឹមនឹងនេះ ភាគីរុស្ស៊ីបានឲ្យដឹងថា៖ ចាប់ពីថ្ងៃទី ១២ មេសាមក ប្រទេសខ្លួននឹងចាត់បញ្ជូនអង្គភាពយោធាជាច្រើនទៅកាន់ Douma ដើម្បីជួយធានាសុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅទីនេះ ក៏ដូចជាជួយឧបត្ថម្ភប្រជាជននៅមូលដ្ឋាននេះផងដែរ។

ក៏នាថ្ងៃទី ១១ មេសា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្ដែងក្ដីព្រួយបារម្ភអំពី ភាពជាប់គាំង របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិក្នុងបញ្ហាស៊ីរី ព្រមទាំងសង្កត់ធ្ងន់ថា៖ "គប្បីបញ្ចៀសស្ថានភាពស៊ីរីហួសការត្រួសត្រា"។ លោក Antonio Guterres បានឲ្យដឹងថា៖ លោកបានកោះហៅឯកអគ្គរដ្ឋទូតចំនួន ៥ រូប នៃប្រទេសជាសមាជិកអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិ (រួមមាន រុស្ស៊ី អាមេរិក អង់គ្លេស បារាំង និងចិន) ដើម្បីសង្កត់ធ្ងន់អំពីការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់លោកអំពីភាពជាប់គាំងនាបច្ចុប្បន្ន ព្រមទាំងលើកត្រដែតណុវភាណចាំចាច់ ដើម្បីបញ្ចៀសឲ្យស្ថានភាពនៅស៊ីរីហួសពីការត្រួសត្រាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ