![ប្រធានាធិបតីអាមេរិករិះគន់តុលាការក្រោយពីសវនាការអំពីបទហាមឃាត់ឆ្លងដែន - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2017_02_09/tong thong my chi trich toa an sau phien dieu tran lenh cam nhap cu.jpg) |
ប្រធានាធិបតីអាមេរិកលោក Donald Trump នៅព្រឹត្តិការណ៍មួយនាថ្ងៃទី១ កុម្ភៈ
(រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី៨ កុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump បាន
ឡើងសម្លេងរិះគន់សវនាការរបស់តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកនោះគឺមានសតិ
អារម្មណ៍នយោបាយដ៏ធ្ងន់ធ្ងរ។ការរិះគន់នេះត្រូវបាននាំចេញប៉ុន្មានម៉ោងក្រោយពី
តុលាការឧទ្ធរណ៍សហរដ្ឋអាមេរិកបើកសវនាការដំបូងសំដៅពិចារណាលើលទ្ធភាព
ដែលគប្បីស្ដារឡើងវិញនូវក្រិត្យនិតិប្រតិបត្តិស្ដីអំពីការហាមឃាត់ឆ្លងដែនរបស់
ប្រធានាធិបតីលោក Trump ដែរឬអត់។អញ្ជើញថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយ
កម្លាំងនាយប៉ូលីសមកពីទីក្រុងធំៗនៅរដ្ឋធានីវ៉ាស៊ីនតោននោះ ប្រធានាធិបតីលោក
Trump បានដកស្រង់ក្រមច្បាប់ដែលលោកប្រើប្រាស់ដើម្បីបញ្ជាក់ថា បទហាម
ឃាត់ឆ្លងដែនរបស់ខ្លួនគឺត្រឹមត្រូវ។តាមលោករូបនេះថា ក្រមច្បាប់នេះ អនុញ្ញាតឲ្យ
ប្រធានាធិបតីមានសិទ្ធិហាមឃាត់នរណាម្នាក់ឆ្លងដែនប្រសិនបើ កំណត់ថា នោះគឺ
ការគំរាមកំហែងចំពោះសន្តិសុខជាតិ៕