ប្រធានាធិបតីអាមេរិកលោក B. Obama ឡើងសម្លេងការពារគោលនយោបាយ ដែលបានផ្សាយក្នុងអាណត្តិរបស់ខ្លួន

ប្រធានាធិបតីអាមេរិកលោក B. Obama ឡើងសម្លេងការពារគោលនយោបាយ ដែលបានផ្សាយក្នុងអាណត្តិរបស់ខ្លួន - ảnh 1
ប្រធានាធិបតីលោក Barack Obama អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាថ្ងៃទី៤ មករា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៥ មករា ប្រធានាធិបតីអាមេរិកលោក Barack Obama បាន
ឡើងសម្លេងការពាររាល់សមិទ្ធិផលរបស់រដ្ឋអំណាចជិតចប់អាណត្តិបេសកកម្មជាពិ
សេសគឺកេរ្តិ៍ដំណែលផ្ទៃក្នុងនានាដែលអ្នកស្នងតំណែងលោក Donald Trump គ្រោង
នឹងលុបចោល។ក្នុងសារជូនទៅប្រជាជនអាមេរិកទាំងមូល ប្រធានាធិបតីលោក
Obama ឲ្យដឹងថា លោកមានមោទនភាពដោយសាររដ្ឋអំណាចរបស់លោកបាន
បង្កើតគ្រឹះស្ថានថ្មីសំរាប់សហរដ្ឋអាមេរិក។លោក Obama បានលើកឡើងនូវសមិទ្ធិ
ផលដ៏លេចធ្លោក្នុងអាណត្តិទាំង២កន្លងទៅដូចជា  ការស្ដារឡើង វិញខឿនសេដ្ឋកិច្ច
អាមេរិក ការកាត់បន្ថយទ្រង់ទ្រាយយុទ្ធនាការយោធានៅអាហ្គា នីស្ថាននិងអ៊ីរ៉ាក់
ក៏ដូចជាការពឹងផ្អែកទៅលើប្រភពប្រេងឧស្ម័នពីប្រទេសផ្សេងៗ ហើយទទួលបាន
កិច្ចព្រមព្រៀងអាកាសធាតុនៅទីក្រុងប៉ារីស។ក្នុងនោះ កេរ្តិ៍ ដំណែលមួយក្នុង
ចំណោមកេរ្តិ៍ដំណែលដំបូងដែលត្រូវបានប្រធានាធិបតីលោក Obama សង្កត់ធ្ងន់
នោះគឺច្បាប់ថែទាំសុខភាព Obamacare ក៏ជាកម្មវិធីកែទម្រង់ សុខាភិបាលដែល
ប្រធានាធិបតីជាប់ឆ្នោតលោក Trump ប្រកាសថា នឹងលុប ចោលក្រោយពីឡើង
កាន់តំណែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ