ប្រធានាធិបតីអាមេរិកលោក Barack Obama អញ្ជើញទស្សនកិច្ចជាផ្លូវការនៅកេនយ៉ា

ប្រធានាធិបតីអាមេរិកលោក Barack Obama អញ្ជើញទស្សនកិច្ចជាផ្លូវការនៅកេនយ៉ា - ảnh 1
ប្រធានាធិបតីអាមេរិក លោក Barack Obama (រូបថតៈ AFP)


(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចប្រទេស កេនយ៉ា នាថ្ងៃទី ២៥
កក្កដា ប្រធានាធិបតីលោក Obama បានធ្វើជាសហអធិបតី សន្និសិទជាន់ ខ្ពស់អង្គភាពអាជីវកម្មសកលលោក (GES) ស្តីពីការបង្កើនតួនាទីរបស់អង្គភាព​អាជីវកម្មនៅទ្វីបអាហ្វ្រិក។ នេះជាសន្និសីទលើកទី១ ដែលបានរៀបចំឡើងនៅ តំបន់ភាគខាងត្បូងរបស់ Sahara។  បន្ទាប់មក លោក Obama ក៏បានដំណើរការ រាល់កិច្ចចរចារទ្វេភាគីជាមួយមន្ត្រី កេនយ៉ា ស្តីពី ពាណិជ្ជកម្ម វិនិយោគ ប្រឆំាង
ភេរវកម្ម ក៏ដូចជាបញ្ហាមួយចំនួនទៀត។ លោក Obama នឹងអញ្ជើញចូលរួម សន្និសីទការសែតរួមជាមួយសមភាគី កេនយ៉ា និងមានបទថ្លែងសន្ទរកថា
សំខាន់ ជាមួយប្រជាជន កេនយ៉ាក្នុងថ្ងៃទី២៦កក្កដា។

      នេះជាលើកដំបូង ប្រធានាធិបតី Obama អញ្ជើញមកទស្សនាស្រុកកំណើត ហើយក៏ជាប្រធានាធិបតីអាមេរិកដំបូងទៅកាន់កេនយ៉ាផងដែរ។​តាមផែនការ ក្រោយដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃនៅ កេនយ៉ា លោក Obama នឹងអញ្ជើញ ទៅទស្សនកិច្ចប្រទេស Ethiopia ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ