ប្រធានាធិបតីអាមេរិកលោក B.Obama ជ្រើសតាំងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម

ប្រធានាធិបតីអាមេរិកលោក B.Obama ជ្រើសតាំងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម - ảnh 1
លោក សាស្ត្រាចារ្យរង​Ted Osius (រូបថតៈ dantri.vn)


(VOVworld)-ប្រធានាធិបតីអាមេរិកលោក Barack Obama នាថ្ងៃទី១៥ឧសភា បាន
ឧទ្ទេសនាមអ្នកកាទូតជើងចាស់១រូប គឺសាស្រ្តាចារ្យរងមហាវិទ្យាល័យ Ted Osius ឲ្យកាន់ដំណែងជាឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅវៀតណាម ជំនួស លោក
David Shear ដែលទើបនឹងបានជ្រើសតាំងជា ឧបការីរដ្ឋមន្រ្តីការពារជាតិ ទទួល
បន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សព្វថ្ងៃ លោក Osius ជាសាស្រ្តាចរ្យរងនៅ មហា
វិទ្យាល័យការពារជាតិនៅទីក្រុងវ៉ាស៊ីនតោន និងជាអ្នកការទូតជើងចាស់ ១​រូប។នា
ឆ្នាំ១៩៩៦ លោកOsius ធ្លាប់មានវត្តមានក្នុងចំណោមមន្រ្តីអាមេរិក បានមកដល់
វៀតណាមជាលើកដំបូង គិតតាំងពីពេលដែលប្រទេសទាំងពីរប្រក្រតីទំនាក់ទំនង
ទ្វេភាគីមក។ ឆ្នាំ១៩៩៧ លោក កាន់តួនាទីជាអនុព័ន្ធនយោបាយនៅស្ថានកុង
ស៊ុលអាមេរិកប្រចាំនៅទីក្រុងហូជីមិញ(វៀតណាម)។ ការតែងតាំងឯកអគ្គរដ្ឋ
ទូតអាមេរិកប្រចាំនៅវៀតណាម ត្រូវរងចាំការអនុម័តរបស់រដ្ឋសភាផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ