ប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងពិចារណាអំពីការរៀបចំកិច្ចប្រជុំ G7 នៅសហរដ្ឋអាមេរិក

(VOVWORLD) - នាថ្ងៃទី ២០ ឧសភា ប្រធានាធិបតីអាមេរិក លោក  Donald Trump បានឲ្យដឹងថា លោកកំពុងពិចារណារៀបចំកិច្ចប្រជុំដោយផ្ទាល់មួយនៅ   អាមេរិកជាមួយមេដឹកនាំក្រុម G7 ។

រដ្ឋអំណាចរបស់លោក Trump គ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលនៃក្រុម G7 ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី១២ ខែមិថុនានៅឯ Camp David ។ ទោះជាយ៉ាងណាក៏ដោយ នាខែមីនាកន្លងមក លោក Trump បានប្រកាសលុបចោលកិច្ចប្រជុំដោយផ្ទាល់ជាប្រចាំឆ្នាំដោយសារជំងឺរាតត្បាត Covid-19 ហើយជំនួសវិញ មេដឹកនាំទាំងអស់គ្រោងនឹងជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូតែម្តង។ នាបច្ចុប្បន្ន រដ្ឋអំណាចរបស់លោក Trump នៅតែរក្សាការដាក់កំហិតលើការធ្វើដំណើរ និងតម្រូវឲ្យការធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរមកពីអឺរ៉ុប ដែលមានប្រទេសចំនួន ៤ ក្នុងប្រទេសសមាជិក G7 ។ សហរដ្ឋអាមេរិកនិងកាណាដាក៏បានយល់ព្រមរក្សាការបិទព្រំដែនរួមសម្រាប់ការធ្វើដំណើរដែលមិនចាំបាច់រហូតដល់ថ្ងៃទី ២១ ខែមិថុនាខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ