ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្តេជ្ញាសាងសង់ជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិកស៊ិក

(VOVWORLD) - នៅក្នុងសកម្មភាពជាច្រើនដែលបង្ហាញអាកប្បកិរិយារឹងមាំចំពោះការខ្វែងគំនិតស្តីពីផែនការសាងសង់ជញ្ជាំងព្រំដែនអាមេរិក - ម៉ិកស៊ិក ប្រធានាធិបតីអាមេរិក លោក Donald Trump បានជូនដំណឹងថានឹងមានសុន្ទរកថាមួយថ្នាក់ជាតិជុំវិញបញ្ហានេះ ហើយលោកនឹងចេញដំណើរទៅកាន់តំបន់ព្រំដែននេះដោយផ្ទាល់។
ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្តេជ្ញាសាងសង់ជញ្ជាំងព្រំដែនជាមួយប្រទេសម៉ិកស៊ិក - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump 

យោងតាមផែនការនេះ លោក Donald Trump នឹងថ្លែងសុន្ទរកថានៅម៉ោង ២១:០០ នៅថ្ងៃទី ៨ ខែមករា តាមម៉ោងតំបន់នៅអាមេរិក (ត្រូវម៉ោង ៩:00 ព្រឹក ថ្ងៃទី៩ខែមករានៅវៀតណាម) ស្តីពីសំណើររបស់លោកក្នុងការសាងសង់ជញ្ជាំងព្រំដែនមួយជាប់ជាមួយប្រទេសម៉ិកស៊ិកដែលតាមលោកគិតថាជាភាពចាំបាច់ដើម្បីរាំងស្កាត់ស្ថានភាពធ្វើអន្តោប្រវេសន៍ខុសច្បាប់។ មុននេះសេតវិមានបានប្រកាសថាលោក Donald Trump គ្រោងនឹងបំពេញទស្សនកិច្ចនៅតំបន់ព្រំដែននៅភាគខាងត្បូងនៃប្រទេសអាមេរិក នៅថ្ងៃទី ១០ ខែមករា ខាងមុខស្របពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅតែបិទទ្វារមួយផ្នែកដោយសារតែកាខ្វែងគំនិតលើចំណាយថវិកាសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិកស៊ិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ