ប្រធានាធិបតីអាមេរិកលោក Joe Biden ធ្វើកិច្ចសន្ទាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin

(VOVWORLD) - នាថ្ងៃទី ១៣ ខែមេសា ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin។ នេះគឺជាកិច្ចសន្ទនាតាមទូរស័ព្ទលើកទី ២ រវាងប្រមុខនៃប្រទេសទាំងពីរ ចាប់តាំងពីលោក Biden ចូលកាន់តំណែងកាលពីខែមករា។
ប្រធានាធិបតីអាមេរិកលោក Joe Biden ធ្វើកិច្ចសន្ទាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden (ខាងស្តាំ) បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin  (រូបថត៖ BBC)

យោងតាមសេចក្តីប្រកាសរបស់សេតវិមានបានបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងពីររូបនេះ បានពិភាក្សាគ្នាអំពីបញ្ហាតំបន់និងសកលលោកមួយចំនួន រួមមានគោលបំណងរបស់សហរដ្ឋអាមេរិកនិងរុស្ស៊ីក្នុងការប្រកាន់ខ្ជាប់នូវការសន្ទនាគ្នាអំពីស្ថិរភាពយុទ្ធសាស្ត្រលើបញ្ហាគ្រប់គ្រងអាវុធ និងសន្តិសុខដោយផ្អែកលើការ  ពន្យាពេលសម្រាប់សន្ធិសញ្ញាត្រួតពិនិត្យអាវុធយុទ្ធសាស្ត្រថ្មី (New START)។

ប្រធានាធិបតី Biden បានបញ្ជាក់យ៉ាងច្បាស់ថា សហរដ្ឋអាមេរិកនឹងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីការពារផលប្រយោជន៍របស់ជាតិខ្លួននៅចំពោះមុខ សកម្មភាពរបស់រុស្ស៊ី ហើយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តយ៉ាងប្តូរផ្តាច់របស់អាមេរិកចំពោះអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់អ៊ុយក្រែនផងដែរ។ លោក Biden ក៏បានសម្តែងការព្រួយបារម្ភអំពីការបង្កើនយោធារបស់រុស្ស៊ីនៅក្នុងឧបទ្វីប Crimea និងតំបន់ព្រំដែនជាប់អ៊ុយក្រែន ព្រមទាំងអំពាវនាវឱ្យរុស្ស៊ីកាត់បន្ថយភាពតានតឹងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ