ប្រធានាធិបតីអាមេរិកលោក Obama អះអាងជាផ្លូវការនូវការគាំទ្រចំពោះលោកស្រី Clinton

ប្រធានាធិបតីអាមេរិកលោក Obama អះអាងជាផ្លូវការនូវការគាំទ្រចំពោះលោកស្រី Clinton - ảnh 1
ប្រធានាធិបតីលោក Obama ចាត់ទុកថា លោកស្រី Hillary Clinton សក្តិសមទៅនឹងតួនាទីជា
អ្នកដឹកនាំសេតវិមាន (រូបថត៖Reuters)

(VOVworld) - នាថ្ងៃទី៩ មិថុនា ប្រធានាធិបតីអាមេរិកលោក Barack Obama បាន
ប្រកាសជាផ្លូវការអំពីការគាំទ្រចំពោះអតីតរដ្ឋមន្រ្តីការបរទេសលោកស្រី Hillary
Clinton ក្នុងការបោះឆ្នោតប្រធានាធិបតីនាខែវិច្ចិកាខាងមុខ។លោក Obama ឲ្យដឹងថា
 លោកមិនគិតថាមានអ្នកណាដែលមានបទដ្ឋានគ្រប់គ្រាន់ជាង លោកស្រី Hillary
ដើម្បីកាន់តំណែងប្រធានាធិបតីអាមេរិកឡើយ។លោកObama ក៏បានសង្កត់ធ្ងន់ថា
លោកស្រី Hillary ជាបេក្ខជនប្រធានាធិបតីស្ត្រីដំបូងនៃគណៈ បក្សធំមួយក្នុងប្រវត្តិ
សាស្ត្រនយោបាយអាមេរិក ហើយឲ្យដឹងថែមទៀតថា លោក នឹងរួមដំណើរជាមួយ
លោកស្រី Hillary ក្នុងចលនាបោះឆ្នោតនៅរដ្ឋ Wisconsin នាសប្ដាហ៍ខាងមុខ។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាថ្ងៃដដែល បេក្ខជនប្រធានាធិបតីនៃគណៈ
បក្សប្រជាធិបតេយ្យលោក Bernie Sanders បានប្រកាសថា នឹងសហប្រតិបតិ្តការ
ជាមួយអតីតរដ្ឋមន្រ្តីការបរទេសលោកស្រី Hillary Clinton យកជ័យជំនះលើបេក្ខ
ជនប្រធានាធិបតីនៃគណៈបក្សសាធារណៈរដ្ឋលោក Donald Trump បើទោះបីជា
ព្រឹទ្ធសមាជិករដ្ឋ Vermont រូបនេះមិននិយាយដល់ការដកចេញពីការប្រណាំង
ប្រជែងនៅឡើយក្ដី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ