ប្រធានាធិបតីអាមេរិកលុបចោលកម្មវិធីទៅទស្សនាវិហារ Taj Mahal ក្នុងដំណើរបំពេញទស្សនកិច្ចនៅឥណ្ឌា


(VOV)_មជ្ឈដ្ឋានមន្ត្រីឥណ្ឌាបានអោយដឹងនាថ្ងៃទី២៤មករាថា៖ នាថ្ងៃទី២៤ មករា
 ប្រធានាធិបតីអាមេរិក លោក Barack Obama បានលុបចោលកម្មវិធីទៅ​ទស្សនាវិហារ
 Taj Mahal ក្នុងដំណើរទៅបំពេញទស្សនកិច្ចនៅឥណ្ឌា ចាប់ពីថ្ងៃទី​២៥ ​ដល់​ថ្ងៃ​ទី២៧
មករា។ គ្មានមូលហេតុណា១បាននាំចេញដើម្បីអធិប្បាយអំពី​ការលុបចោល​កម្មវិធី
នេះទេ ប៉ុន្តែ តាមកាសែត Hindustan Times របស់ឥណ្ឌា​ថា៖ ប្រធានាធិបតី​ Barack
Obama កាត់បន្ថយកម្មវិធីបំពេញទស្សនកិច្ចនៅ​ឥណ្ឌា​គឺ​ដើម្បីទៅ អារ៉ាប៊ីសាអូឌីត 
បន្ទាប់ពីពេលដែលព្រះមហាក្សត្រអារ៉ា​ប៊ី​សា​អូឌីត Abdullah bin Abdulaziz ទទួល
មរណភាព។

ប្រធានាធិបតីអាមេរិកលុបចោលកម្មវិធីទៅទស្សនាវិហារ Taj Mahal ក្នុងដំណើរបំពេញទស្សនកិច្ចនៅឥណ្ឌា - ảnh 1
ប្រធានាធិបតីអាមេរិក លោក Barack Obama

          ក្នុងព្រឹត្តិការណ៍ទាក់ទិន១ទៀត នាយកដ្ឋានចារកម្មឥណ្ឌា ( IB) បានចេញ​បទ
បញ្ជាព្រមាននាយប់ថ្ងៃទី២៤មករា ចំពោះប៉ូលីស Delhi អំពីគ្រោះអាសន្នវាយ​ប្រហារ​
ភេរវកម្ម ក្រោយប៉ុន្មានម៉ោងដែលប្រធានាធិបតីអាមេរិក លោក Barack Obama ចាក
ចេញពីអាមេរិក ចាប់ផ្តើមដំណើរទស្សនកិច្ចនៅឥណ្ឌា​ ក្នុងរយៈពេល៣ថ្ងៃ (ពីថ្ងៃទី
២៥ដល់ថ្ងៃទី២៧មករា)ដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ