ប្រធានាធិបតីអាមេរិកលុបចោលការចរចារសន្តិភាពជាមួយតាលីបង់

(VOVWORLD) - នាថ្ងៃទី ៧ កញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump ស្រាប់តៃបានប្រកាសអំពីការលុបចោលការចរចារសន្តិភាពជាមួយបណ្ដាកំលាំងតាលីបង់និងប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani នៅមូលដ្ឋានសឹក David

(VOVworld) – នាថ្ងៃទី ៧ កញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump ស្រាប់តៃបានប្រកាសអំពីការលុបចោលការចរចារសន្តិភាពជាមួយបណ្ដាកំលាំងតាលីបង់និងប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani នៅមូលដ្ឋានសឹក David ក៏ដូចជា ការលុបចោលបណ្ដាការចរចារសន្តិភាពបន្ទាប់ពីតាលីបង់ ទទួលស្គាល់ថាខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារដោយគ្រាប់បែកនៅទីក្រុង Kabul ដែលធ្វើឲ្យមនុស្សចំនួន ១២ នាក់ត្រូវស្លាប់។ លើគេហទំព័រ Twitter ផ្ទាល់ខ្លួន លោក Trump បានចាត់ទុកថា៖ បណ្ដាមេដឹកនាំតាលីបង់ដែលនឹងមកបំពេញ ទស្សនកិច្ចនៅអាមេរិកក្តី ប៉ុន្តែបែកជា ទទួលស្គាល់ដំណើរការវាយប្រហារដោយគ្រាប់ បែកនៅទីក្រុង Kabul សំដៅបង្កើតឡើង «គំនាស់កំហុស»នេះទៅវិញ។ គួរបញ្ជាក់ថាមុននេះ នាថ្ងៃទី ៥ កញ្ញា តាលីបង់បានទទួលស្គាល់ដំណើរការវាយប្រហារទៅលើប៉ូសត្រួតពិនិត្យជិតនឹងទីស្នាក់ការរបស់អង្គការសន្ឋិសញ្ញាអាត្លង់ទិកខាងជើង (NATO) និងស្ថានទូតអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថាន។ ទន្ទឹមនឹងនោះដែរ នាថ្ងៃទី ៦ កញ្ញា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអះអាងថា៖ អាមេរិកនៅត្រៀមខ្លួនជាស្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្ធិភាពជាមួយតាលីបង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ