ប្រធានាធិបតីអាមេរិកសន្យានឹងលុបគុយបាចេញពីបញ្ជីបណ្ដាប្រទេសគាំពារភេវរកម្ម ក្នុងពេលឆាប់ៗ


ប្រធានាធិបតីអាមេរិកសន្យានឹងលុបគុយបាចេញពីបញ្ជីបណ្ដាប្រទេសគាំពារភេវរកម្ម ក្នុងពេលឆាប់ៗ - ảnh 1
ប្រធានាធិបតីអាមេរិកសន្យានឹងលុបគុយបាចេញពីបញ្ជីបណ្ដាប្រទេសគាំពារភេវរកម្ម ក្នុងពេលឆាប់ៗ (Image: VNA)

(VOVworld) – នាថ្ងៃទី ៧ មេសា ប្រធានាធិបតីអាមេរិក លោក Barack Obama បានសន្យានឹងលុបគុយបាចេញពីបញ្ជីបណ្ដាប្រទេសគាំពារភេវរកម្មក្នុងពេល
ឆាប់ៗ បន្ទាប់ពីទទួលបានការវាយតំលៃពីក្រសួងការបរទេសអាមេរិក។ លោក
Obama អះអាងថា៖ លោកនឹងធ្វើសកម្មភាពភ្លាមមួយរំពិច ហើយសម្តែងជំនឿ
ជាក់ថា៖ ប្រទេសទាំង ២ កំពុងមានឱកាសជាក់ស្តែងដើម្បីដោះស្រាយរាល់
បញ្ហានៅសេសសល់។ លោកប្រធានាធិបតី​អាមេរិកក៏បានសម្តែងក្តីសង្ឃឹមថា៖
ស្ថានទូតអាមេរិកប្រចាំនៅគុយបានឹងត្រូវបានបើកឡើងវិញយ៉ាងឆាប់ៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ