ប្រធានាធិបតីអាមេរិកអំពាវនាវឲ្យអ្នកតាក់តែងច្បាប់ជំរុញគម្រោងច្បាប់គ្រប់គ្រង កាំភ្លើង

(VOVWORLD) -នាថ្ងៃទី ២៨ កុម្ភៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអំពាវនាវឲ្យអ្នកតាក់តែងច្បាប់នៃគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ឲ្យជំរុញគម្រោងច្បាប់ស្ដីពីការគ្រប់គ្រងកាំភ្លើង។ 
ប្រធានាធិបតីអាមេរិកអំពាវនាវឲ្យអ្នកតាក់តែងច្បាប់ជំរុញគម្រោងច្បាប់គ្រប់គ្រង កាំភ្លើង - ảnh 1ប្រធានាធិបតីអាមេរិកអំពាវនាវឲ្យអ្នកតាក់តែងច្បាប់ជំរុញគម្រោងច្បាប់គ្រប់គ្រង កាំភ្លើង 

នៅក្នុងកិច្ចប្រជុំមួយនៅខុទ្ទកាល័យទីស្ដីការគណរដ្ឋមន្ត្រី លោក Trump បានអំពាវនាវ ឲ្យមានគម្រោងច្បាប់គ្រប់គ្រងកាំភ្លើងលើគ្រប់ជ្រុងជ្រោយមួយ ដោយបានបើកទូលាយនូវវិធានការត្រួតពិនិត្យលើប្រវត្តិរូបរបស់អ្នកទិញកាំភ្លើង និងគ្រប់គ្រងកាំភ្លើងឲ្យបានហ្មត់ចត់ សំដៅរាំងស្កាត់អាវុធស្ថិតក្នុងដៃរបស់មុខសញ្ញាមានបញ្ហាខាងផ្លូវចិត្ត ហើយធានាសុវត្ថិភាពនៅតាមសាលារៀន និងកាត់បន្ថយការលក់កាំភ្លើងឲ្យយុវជន។ ប្រធានាធិបតី Trump បានធ្វើឲ្យសមាជិកគណបក្សប្រជាធិបតី និងគណបក្សសាធារណរដ្ឋភ្ញាក់ផ្អើល ខណៈដែលលោកលើកសំណើរតម្រូវឲ្យអ្នកតាក់តែងច្បាប់នៃគណបក្សទាំងពីររៀបចំគម្រោងច្បាប់ស្ដីពីគណបក្សចម្រុះ ដែលព្រឹទ្ធសមាជិកគណបក្សប្រជាធិបតី លោក Joe Manchin III និងសមាជិកគណបក្ស សាធារណរដ្ឋ លោក Patrick J. Toomey នាំចេញនាឆ្នាំ ២០១៣ មក។ គម្រោងច្បាប់នេះរងការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាពីគណបក្យប្រជាធិបតី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ