ប្រធានាធិបតីអាមេរិកអះអាងថាការយកពន្ធនាំចូលលើប្រទេសចិនបាន "នាំមកនូវលទ្ធផលវិជ្ជមាន"

(VOVWORLD) -  នាថ្ងៃទី ៣ ខែមិថុនា ប្រធានាធិបតីអាមេរិក លោក Donald Trump បានមានប្រសាសន៍ថា រាល់កំរិតពន្ធដែលរដ្ឋអំណាចអាមេរិកបានដាក់ទៅលើទំនិញនាំចូលពីប្រទេសចិន មិនបានកើនឡើងអតិផរណានៅអាមេរិកនោះទេ ហើយប្រការនេះក៏ជំរុញឱ្យអ្នកផលិតនានាចាកចេញពីប្រទេសចិនទៅកាន់ប្រទេស ផ្សេងៗផងដែរ។
ប្រធានាធិបតីអាមេរិកអះអាងថាការយកពន្ធនាំចូលលើប្រទេសចិនបាន  ប្រធានាធិបតីអាមេរិក លោក Donald Trump

នៅលើបណ្តាញសង្គម Twitter បន្ទាប់ពីការចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអង់គ្លេស លោក Trump បានសង្កត់ធ្ងន់ថា "មានក្រុមហ៊ុនជាច្រើនកំពុងចាកចេញពីប្រទេសចិន ដើម្បីទៅកាន់ប្រទេសផ្សេងៗទៀតក្នុងនោះមានប្រទេសអាមេរិក ដោយសំដៅចៀសវាងពីការយកពន្ធថ្មី "ផងដែរ។ លោក Trump បានគូសបញ្ជាក់ថា «គ្មានសញ្ញាណាដែលបង្ហាញថាតម្លៃនិងអតិផរណាកំពុងកើនឡើងនោះឡើយ ខណៈដែលអាមេរិកកំពុងប្រមូលយកបាននូវទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក»។ នាថ្ងៃដដែលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានឲ្យដឹងថា អាមេរិកកំពុងស្វែងរកវិធី «ធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្ម» ជាមួយចិន ក្រោយរាប់សិបទសវត្សរ៍ជាច្រើននៃបញ្ហាវិសមភាពពាណិជ្ជកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ