ប្រធានាធិបតីអ៊ុយក្រែនបញ្ជាក់ពីពេលវេលាបន្តការចរចាជាមួយរុស្ស៊ី

(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថា ការចរចា ជាមួយរុស្ស៊ីគ្រោងនឹងបន្តនៅថ្ងៃទី ១៥ ខែមីនា។

ប្រធានាធិបតីអ៊ុយក្រែនបញ្ជាក់ពីពេលវេលាបន្តការចរចាជាមួយរុស្ស៊ី - ảnh 1ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky (ខាងស្ដាំ) និងប្រធានាធិបតីរុស្ស៊ី
លោក Vladimir Putin។ (រូបថត៖ AFP/TTXVN)
នាថ្ងៃដដែល អាល្លឺម៉ង់ និងទួរគី ដែលជាសម្ព័ន្ធមិត្តចំនួន២ក្នុងប្លុកណាតូ បាន អំពាវនាវឲ្យរុស្ស៊ីនិងអ៊ុយក្រែនឈប់បាញ់ភ្លាមមួយរំពិច ដើម្បីបើកច្រករបៀង មនុស្សធម៌សម្រាប់ជម្លៀសប្រជាជន។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម បន្ទាប់ពី ជំនួបជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan នៅទីក្រុងអង់ការ៉ា អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពលើ ការឈានដល់បទឈប់បាញ់មួយឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ក៏ដូចជាធានា ការបង្កើតច្រករបៀងមនុស្សធម៌ដើម្បីជម្លៀសជនស៊ីវិលផងដែរ។
នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀត ប្រធានសភាជាន់ទាបអាមេរិក លោកស្រី Nancy Pelosy និងថ្នាក់ដឹកនាំក្រុមភាគច្រើននៃព្រឹទ្ធសភាអាមេរិក លោក Charles Schumer កាលពីថ្ងៃទី ១៤ ខែមីនា បានប្រកាសថា៖ នៅថ្ងៃទី ១៦ ខែមីនា ប្រធានា ធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធ វីដេអូ នៅចំពោះមុខសមាជិករដ្ឋសភាសហរដ្ឋអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ