ប្រធានាធិបតីអ៊ីរ៉ង់រិះគន់ទស្សនៈមិនគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

ប្រធានាធិបតីអ៊ីរ៉ង់រិះគន់ទស្សនៈមិនគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1
ប្រធានាធិបតីអ៊ីរ៉ង់រិះគន់ទស្សនៈមិនគាំទ្រកិច្ចព្រមព្រៀងនុយក្លេអ៊ែរ (Image: VNA)


(VOVworld) – នាថ្ងៃទី ៧ មេសា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani
បានប្រកាសថា៖ អត្ថាធិប្បាយជ្រុលនិយមរបស់អ្នករិះគន់កិច្ចព្រមព្រៀងនុយក្លេ
 អ៊ែររបស់ប្រទេសនេះជាមួយបណ្ដាមហាអំណាចលើពិភពលោកគឺគ្រោះថ្នាក់
ព្រមទាំង ដាស់តឿនការបង្កើនការសន្ទនានិងវិធានការការទូត។ ក្នុងបទសន្ទរៈ
 កថានៅកាណាល់ទូរទស្សន៍ជាតិដែលត្រូវបានផ្សាយផ្ទាល់ពីរដ្ឋធានី Tehran
ប្រធានាធិបតី Rouhani បានសង្កត់ធ្ងន់ថា៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រូវបាន
អនុវត្តពីខែមករាកន្លងទៅបានសឲ្យឃើញនូវទ្រឹស្តីដែលនឹងឈ្នេះរាល់ការគំរាម
 កំហែងនិងអំណាចទាំងអស់។ លោកជឿជាក់ថា៖ របៀបគិតជ្រុលនិយមនឹង
ធ្វើឲ្យ អ៊ីរ៉ង់មិនជឿជាក់ទៅលើប្រទេសណាមួយទេហើយនឹងជួបការលំបាកលើ
ឆាកអន្តរជាតិ។ ប្រការនេះនឹងបណ្តាលឲ្យមានភាពគ្រោះថ្នាក់ទោះបីជាសង្គម
ណាក៏ដោយ ក្នុងពេលឧត្តមភាពមិត្តភាពសហប្រតិបត្តិការនឹងជួយ Tehran
 សន្ទនាជាមួយពិភពលោក​ហើយរក្សាបានភាពម្ចាស់ការរបស់ខ្លួន។ ក្រៅពី
នោះ លោក Rouhani ក៏បានព្រមានថា៖ បណ្ដាឱកាសសេដ្ឋកិច្ចដែលត្រូវបាន
បើកចេញអាស្រ័យដល់កិច្ចព្រមព្រៀងនេះនឹងមិនអូសបន្លាយក្នុងរយៈពេល
យូរអង្វែងទេ ព្រមទាំង ថ្កោល ទោសអ្នកមិនគាំទ្រកិច្ចព្រមព្រៀងនេះ ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ