ប្រធានាធិបតីអាល់ហ្សេរីវាយតម្លៃខ្ពស់ចំពោះសមិទ្ធិរបស់វៀតណាមក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ

(VOVWORLD) - លោក Abdelmadjid Tebboune បានសន្យាថា នឹងបង្ករាល់លក្ខណៈងាយស្រួល ដើម្បីលោក ឯកអគ្គរដ្ឋទូតសម្រេចភារកិច្ចរបស់ខ្លួននៅអាល់ហ្សេរី។
ប្រធានាធិបតីអាល់ហ្សេរីវាយតម្លៃខ្ពស់ចំពោះសមិទ្ធិរបស់វៀតណាមក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Thanh Vinh បានជូនសារតាំងឡើងប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ២២ ខែមករា នៅវិមាន El Mouradia នៅទីក្រុង Algiers ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Thanh Vinh បានជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ឡើងប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune ។

ក្រោយពិធីជូនសារតាំង ប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune បានទទួលជួបជាមួយ លោក Nguyen Thanh Vinh។ នៅក្នុងជំនួបនេះ លោក Abdelmadjid Tebboune បានសន្យាថា នឹងបង្ករាល់លក្ខណៈងាយស្រួល ដើម្បីលោក ឯកអគ្គរដ្ឋទូតសម្រេចភារកិច្ចរបស់ខ្លួននៅអាល់ហ្សេរី។

ក្នុងឱកាសនេះ ប្រធានាធិបតីអាល់ហ្សេរីលោក Abdelmadjid Tebboune បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិរបស់វៀតណាម ក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ច។ លោក Abdelmadjid Tebboune បានសង្កត់ធ្ងន់ថាអាល់ហ្សេរី - វៀតណាម មានទំនាក់ទំនិងមិត្តភាពជាប្រពៃណី ហើយអាល់ហ្សេរីជានិច្ចកាលមានគោលបំណងចង់រៀនសូត្របទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម។ នាពេលខាងមុខ ប្រទេសទាំង ២ ចាំបាច់ត្រូវខិតខំប្រឹងប្រែងជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតលោក Nguyen Thanh Vinh បានអះអាងថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន លោកនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកទៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងវៀតណាម - អាល់ហ្សេរីជាពិសេសលើវិស័យសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ