ប្រធានាធិបតីអាហ្វហ្គានីស្ថានជម្រុញសមាជិកសភាឱ្យចូលរួមកិច្ចចរចាសន្តិភាពជាមួយក្រុមតាលីបាន

(VOVWORLD) - នាថ្ងៃទី ២៦ ខែមេសា ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Mohammad Ashraf Ghani បានអំពាវនាវឱ្យសមាជិកសភាដែលទើបតែជាប់ឆ្នោតចូលរួមក្នុងកិច្ចចរចាសន្តិភាពជាមួយក្រុមកងកម្លាំងតាលីបាន។
ប្រធានាធិបតីអាហ្វហ្គានីស្ថានជម្រុញសមាជិកសភាឱ្យចូលរួមកិច្ចចរចាសន្តិភាពជាមួយក្រុមតាលីបាន - ảnh 1 ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Mohammad Ashraf Ghani

នៅក្នុងកិច្ចប្រជុំរដ្ឋសភានៅទីក្រុងកាប៊ុល លោក Ghani បានឲ្យដឹងថារដ្ឋា ភិបាលអាហ្វហ្គានីស្ថាន បានបង្ហាញផែនការសន្តិភាពមួយ ហើយប្តេជ្ញាអនុវត្តផែនការនេះ។ លោកបានលើកច្បាស់ថា ផែនការនេះនឹងគ្មានកិច្ចព្រមព្រៀងសន្តិភាពឬកិច្ចចរចាណាមួយដែលត្រូវបានអនុម័ត ដោយគ្មានការយល់ព្រមពីរដ្ឋសភានោះទេ។ នេះគឺជាកិច្ចប្រជុំលើកដំបូងនៃរដ្ឋសភាថ្មីចាប់តាំងពីការបោះឆ្នោតដ៏ចម្រូងចម្រាសដែលប្រព្រឹត្តទៅនាខែតុលាឆ្នាំ ២០១៨ ។ ការអំពាវនាវរបស់លោក Ghani បាននាំចេញមុនពេលកិច្ចប្រជុំដែលគ្រោងរៀបចំឡើងដោយរដ្ឋាភិបាលនាសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីវិធានការសំដៅបញ្ចប់ជម្លោះដែលអូសបន្លាយអស់រយៈពេល ១៧ ឆ្នាំកន្លងទៅនៅអាហ្វហ្គានីស្ថានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ