ប្រធានាធិបតីអេហ្ស៊ីប និងប្រធានាធិបតីបារាំងធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ

(VOVWORLD) - លោកប្រធានាធិបតី Abdel-Fattah El-Sisi ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ប្រទេសពាក់ព័ន្ធទាំងបី ដើម្បីសម្រេចបានកិច្ចព្រមព្រៀងគតិយុត្តិគ្រប់ជ្រុងជ្រោយមួយក្នុងការផ្ទុកទឹកនិងប្រតិបត្តិការរបស់ GERD ។
ប្រធានាធិបតីអេហ្ស៊ីប និងប្រធានាធិបតីបារាំងធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ - ảnh 1ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah El-Sisi (ខាងឆ្វេង) និង ប្រធានាធិបតីបារាំង លោក Emmanuel Macron  (រូបថត៖ AFP)

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃទី ២៨ ខែមីនា ជាមួយប្រធានាធិបតី    អេហ្ស៊ីបលោក Abdel-Fattah El-Sisi ប្រធានាធិបតីបារាំង លោក Emmanuel Macron បានសម្តែងក្តីសង្ឃឹមថា អេហ្ស៊ីប ស៊ូដង់ និងអេត្យូពី នឹងសម្រេចបានកិច្ចព្រមព្រៀងស្តីពីបញ្ហាទំនប់វារីអគ្គិសនី Grand Ethiopian Renaissance Dam (GERD) ដែលសមស្របជាមួយផលប្រយោជន៍រួមនៃប្រទេសទាំងបីផងដែរ។

លោកប្រធានាធិបតី Abdel-Fattah El-Sisi ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់ប្រទេសពាក់ព័ន្ធទាំងបី ដើម្បីសម្រេចបានកិច្ចព្រមព្រៀងគតិយុត្តិគ្រប់ជ្រុងជ្រោយមួយក្នុងការផ្ទុកទឹកនិងប្រតិបត្តិការរបស់ GERD ។

ប្រធានាធិបតីទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នានិងខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មផងដែរ។ ក្នុងបញ្ហាលីប៊ី លោកប្រធានាធិបតីបារាំង Emmanuel Macron បានវាយតម្លៃខ្ពស់ចំពោះតួនាទីសំខាន់របស់អេហ្ស៊ីប ក្នុងការដោះស្រាយវិបត្តិនៅលីប៊ី ដោយអះអាងថាបារាំងមានបំណងចង់បន្តបង្កើនកិច្ចសហប្រតិបត្តិការនិងសម្របសម្រួលជាមួយទីក្រុង Cairo លើបញ្ហានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ