ប្រធានាធិបតីអេហ្សីបត្រៀមរៀបចំទៅទស្សនកិច្ចចិននិងអ៊ីរ៉ង់

ប្រធានាធិបតីអេហ្សីបត្រៀមរៀបចំទៅទស្សនកិច្ចចិននិងអ៊ីរ៉ង់ - ảnh 1
ប្រធានាធិបតីអេហ្ស៊ីប Mohamed Mursi
(រូបថតៈ Internet)

(VOV)ប្រធានាធិបតីអេហ្ស៊ីប Mohamed Mursi នឹងចាប់ផ្តើមដំណើរទស្សនកិច្ចចិន
ពីថ្ងៃទី២៧សីហាតាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋចិនហូជិនតាវ។ តាមសេចក្តី
ជូនដំណឹងរបស់ខុទ្ទកាល័យប្រធានាធិបតីអេហ្ស៊ីបថា ក្នុងរយៈពេល៣ថ្ងៃស្នាក់នៅ
ចិន ប្រធានាធិបតី Mohamed Mursi គ្រោងនឹងពិភាគ្សាជាមួយប្រធានរដ្ឋចិនហូជិន
តាវ អំពីរាល់បញ្ហាសំខាន់ដែលពិភពអារ៉ាប់កំពុងជួប​ ប្រទះ ដូចជាស្ថានភាពនៅ
ស៊ីរីនិងបញ្ហាប៉ាឡែទីន។​បន្ទាប់ពីចិន ប្រធានាធិបតី Mohamed Mursi នឹងទៅកាន់
អ៊ីរ៉ង់នាថ្ងៃទី៣០សីហា ដើម្បីចូលរួមសន្និសីទកំពូល ចលនាមិនចូលបក្សសម្ព័ន្ធ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ