ប្រធានាធិបតីឥណ្ឌូណេស៊ីទទួលជួបសន្ទនាជាមួយអគ្គលេខាធិការធិការអាស៊ាន

(VOVworld) – នារសៀលថ្ងៃទី ៨ មេសា ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Susilo
Bambang Yudhoyono បានទទួលជួបសន្ទនាជាមួយអគ្គលេខាធិការធិការ​សមាគម
បណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) លោក Le Luong Minh ។ ក្នុងការទទួលជួប
សន្ទនា ថ្នាក់ដឹកនាំទាំង ២ រូប បានពិភាក្សាអំពីការផ្សាភ្ជាប់ សមាហរណកម្ម
អាស៊ាន ក៏ដូចជា ការបង្កើនកិច្ចសហប្រតិបត្តិការរវាងលេខាធិការដ្ឋានអាស៊ាន
និងប្រទេសម្ចាស់ផ្ទះឥណ្ឌូណេស៊ី សំដៅកសាងសហគមអាស៊ាននាឆ្នាំ ២០១៥។ តាមអគ្គលេខាធិការអាស៊ាន លោក Le Luong Minh ឲ្យដឹងថា៖ អាស៊ានអនុវត្តគោល
នយោបាយពាណិជ្ជកម្មសេរីចំពោះបណ្ដា​ប្រទេសជាសមាជិកអាស៊ាន។ ដោយហេតុ
នេះ តំលៃប្រាក់ពាណិជ្ជកម្មឆ្នាំ ២០១២ រវាងបណ្ដាប្រទេសអាស៊ានកើនឡើង ២៥.៤% និងនាំមកឥទ្ធិពលសកម្មសំរាប់ខឿនសេដ្ឋកិច្ចនៃប្រទេសនិមួយៗក្នុងប្លុក។ ដូច្នេះ
ប្រទេស ជាសមាជិកអាស៊ានទាំងឡាយកប្បីបង្កើតទំនាក់ទំនងទ្វេភាគីល្អ ដើម្បីកែលំអរ ខឿនសេដ្ឋកិច្ចរបស់ខ្លួន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ