ប្រធានាធិបតីឥណ្ឌូនេស៊ីរៀបចំយ៉ាងមហោឡារឹកនូវពិធីទទួលបដិសណ្ឋាកិច្ចអគ្គលេខាបក្ស Nguyen Phu Trong

(VOVWORLD) - នាព្រឹកថ្ងៃទី២៣ សីហា ពិធីទទួលបដិសណ្ឋាកិច្ចជាផ្លូវការអគ្គ លេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ដែលអញ្ជើញទៅ បំពេញទស្សនកិច្ចជាផ្លូវការសាធារណៈរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២២ដល់ទី២៤ សីហា នោះ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនៅវិមានប្រធានាធិបតីនៅ រដ្ឋធានីហ្សាកាតា។
ប្រធានាធិបតីឥណ្ឌូនេស៊ីរៀបចំយ៉ាងមហោឡារឹកនូវពិធីទទួលបដិសណ្ឋាកិច្ចអគ្គលេខាបក្ស Nguyen Phu Trong - ảnh 1 ទិដ្ឋភាពនៃជំនួបចរចារ (រូបថត៖TTXVN)

  (VOVworld) - នាព្រឹកថ្ងៃទី២៣ សីហា ពិធីទទួលបដិសណ្ឋាកិច្ចជាផ្លូវការអគ្គ លេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong ដែលអញ្ជើញទៅ បំពេញទស្សនកិច្ចជាផ្លូវការសាធារណៈរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី២២ដល់ទី២៤ សីហា នោះ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនៅវិមានប្រធានាធិបតីនៅ រដ្ឋធានីហ្សាកាតា។ បន្ទាប់ពីពិធីនេះ អគ្គលេខាបក្សលោកNguyen Phu Trong និងប្រធានាធិបតីលោក Joko Widodo បានដំណើរការកិច្ចចរចារជាន់ខ្ពស់។

        នៅជំនួបចរចារ ថ្នាក់ដឹកនាំទាំង២រូបបានឯកភាពថា ដំណើរទស្សនកិច្ច លើកនេះគឺជាព្រឹត្តិការណ៍មានអត្ថន័យប្រវត្តិសាស្ត្រ បង្កើតឡើងរបត់សំខាន់មួយ បង្កើនទំនុកទុកចិត្តខាងនយោបាយ ពង្រឹងទំនាក់ទំនងមិត្តភាព ជំរុញកិច្ចសហ ប្រតិបតិ្តការជាក់ស្ដែងនិងធ្វើឲ្យស៊ីជំរៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទាំង២។ ថ្នាក់ដឹកនាំទាំង២រូបបានពិភាក្សានិងឯកភាពលើទិសដៅ នានាសំដៅជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង២នាពេលខាងមុខ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំង២ រួមចំណែកពង្រឹងនិងពង្រីក សាមគ្គីភាព ឯកភាពក្នុងអាស៊ាន។ ថ្នាក់ដឹកនាំទាំង២ឯកភាពលើការដោះស្រាយ បញ្ហានានាទាក់ទិនដល់នាវានេសាទ អ្នកនេសាទដោយឈរលើស្មារតីមនុស្សធម៌ មិត្តភាពនិងសាមគ្គីភាពក្នុងអាស៊ាន សមស្របជាមួយទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រ គោរពឯករាជ្យនិងអធិបតេយ្យភាពនៃប្រទេសនិមួយៗ។

        អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានាធិបតីលោក Joko Widodo អះអាងជាថ្មីម្ដងទៀតនូវសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាពក្នុង តំបន់ ធានាសន្តិសុខ សុវត្ថិភាព សេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍នៅ សមុទ្រខាងកើត។ ភាគីទាំង២សន្យាបន្តសហប្រតិបតិ្តការយ៉ាងស្អិតរមួតនៅ វេទិកាតំបន់និងអន្តរជាតិនានាដូចជាអាស៊ាន ASEM APEC និងអ.ស.ប។         បន្ទាប់ពីកិច្ចចរចារ អគ្គលេខាបក្សលោក Nguyen Phu Trong និងប្រធានា ធិបតីលោក Joko Widodo បានអញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើ ឯកសារសហប្រតិបតិ្តការរវាងប្រទេសទាំង២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ