ប្រធានាធិបតីឥណ្ឌូនេស៊ីវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អ ប្រសើរជាមួយវៀតណាម

ប្រធានាធិបតីឥណ្ឌូនេស៊ីវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អ ប្រសើរជាមួយវៀតណាម - ảnh 1
(រូបថត៖TTXVN)

(VOVworld) - នាថ្ងៃទី១៣ វិច្ឆិកា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសាធារណៈរដ្ឋ
ឥណ្ឌូនេស៊ីលោក Hoang Anh Tuan បានជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang ដល់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo។ថ្លែងមតិ
នៅទីនេះ លោក Joko Widodo បានសំដែងក្ដីសប្បាយរីករាយ ចំពោះការអភិវឌ្ឍន៍
យ៉ាងសកម្មនៃទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិ បតិ្តការដ៏ល្អប្រសើរ
រវាងប្រទេសទាំងពីរ ហើយវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលដែលវៀតណាមទទួល
បានក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម សមាហរណ កម្មក្នុងតំបន់លើវិស័យ
នយោបាយ សេដ្ឋកិច្ច វប្បធម៌សង្គម ក៏ដូចជាការួមវិភាគ ទានចំពោះការអភិវឌ្ឍន៍
នៃសហគមន៍អាស៊ានផងដែរ។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតវៀតណាម Hoang Anh Tuan បានសន្យានឹងធ្វើអស់ពីកម្លាំង
កាយចិត្តដើម្បីជំរុញថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងរដ្ឋាភិបាល
ទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ