ប្រធានាធិបតីឥណ្ឌាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ


ប្រធានាធិបតីឥណ្ឌាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1
ប្រធានាធិបតីឥណ្ឌាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ​
(Image: VOV)

(VOVworld) – នារសៀលថ្ងៃទី ១៧ កញ្ញា ប្រធានាធិបតីឥណ្ឌា លោក Pranab
Mukherjee បានចាកចេញពីទីក្រុងហូជីមិញ ​ (ភាគខាងត្បូងវៀតណាម) និងបញ្ចប់ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ទី ១៧ កញ្ញា តាមសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ។ ក្នុងជំនួប ជាមួយថ្នាកដឹកនាំរបស់បក្សរដ្ឋរដ្ឋាភិបាលវៀតណាម ភាគីទាំង ២ បានឯកភាព ទិសដៅធ្វើឲ្យស៊ីជំរៅទំានក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំង ២ លើគ្រប់
វិស័យ។ ទន្ទឹមនឹងនោះ ប្រទេសទាំង ២ នឹងបង្កើនកិច្ចសហប្រតិបត្តិការលើ
វិស័យនយោបាយ ការពារប្រទេស សន្តិសុខ សេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ជាដើម ឲ្យខ្លាំងក្លាថែមទៀត នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ