ប្រធានព្រឹទ្ធសភាជប៉ុនចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - ប្រព្រឹត្តទៅក្នុង ឱកាសពិសេសដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ ទំនងការទូត (១៩៧៣-២០២៣) ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុង ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាជប៉ុន តាមនោះជំរុញ យ៉ាងសកម្មទំនាក់ទំនងវៀតណាម-ជប៉ុនឲ្យអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងទូលំទូលាយ លើគ្រប់វិស័យ។
ប្រធានព្រឹទ្ធសភាជប៉ុនចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1ប្រធានព្រឹទ្ធសភាជប៉ុនលោក Otsuji Hidehisa។ (រូបថត៖ Kyodo)
នាយប់ថ្ងៃទី ៤ ខែកញ្ញា ប្រធានព្រឹទ្ធសភាជប៉ុនលោក Otsuji Hidehisa និង គណៈប្រតិភូជប៉ុនបានមកដល់អាកាសយានដ្ឋាន Noi Bai (ទីក្រុងហាណូយ) ចាប់ផ្តើម បំពេញទស្សនកិច្ចផ្លូវការនៅ
វៀតណាមចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ខែកញ្ញា យោងតាម ការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។ ប្រព្រឹត្តទៅក្នុង ឱកាសពិសេសដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ ទំនងការទូត (១៩៧៣-២០២៣) ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុង ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាជប៉ុន តាមនោះជំរុញ យ៉ាងសកម្មទំនាក់ទំនងវៀតណាម-ជប៉ុនឲ្យអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងទូលំទូលាយ លើគ្រប់វិស័យ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលនិងជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភាជប៉ុន។ ប្រធានព្រឹទ្ធសភាជប៉ុននឹងមានជំនួបប្រាស្រ័យជាន់ខ្ពស់ជាមួយថ្នាក់ដឹកនាំវៀតណាម។ ភាគី ទាំងពីរនឹងផ្តោតការពិភាក្សាលើវិធានការដើម្បីពង្រឹងថែមទៀតនូវទំនាក់ទំនងរវាង ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ និងទំនាក់ទំនងនៃប្រទេសទាំងពីរ ជំរុញទំនាក់ ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយដើម្បីសន្តិភាពនិងវិបុលភាពនៅអាស៊ី រវាងវៀតណាមនិងជប៉ុនឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ