ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ច​ជាផ្លូវការ​នៅវៀតណាម

(VOVWORLD) - នេះគឺជាសកម្មភាពនយោបាយកិច្ចការបរទេសដ៏សំខាន់រវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាកម្ពុជា ក្នុងឆ្នាំ២០២២ ដែលជា “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា  កម្ពុជា- វៀតណាម” ក្នុងឱកាសរំលឹកខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពី(២៤ មិថុនា ឆ្នាំ១៩៦៧)។
ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ច​ជាផ្លូវការ​នៅវៀតណាម - ảnh 1ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ (រូបថត៖ VNA)

តបតាមសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច សាយ ឈុំ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធិសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ តុលា។

នេះគឺជាសកម្មភាពនយោបាយកិច្ចការបរទេសដ៏សំខាន់រវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាកម្ពុជា ក្នុងឆ្នាំ២០២២ ដែលជា “ឆ្នាំមិត្តភាពវៀតណាម - កម្ពុជា  កម្ពុជា- វៀតណាម” ក្នុងឱកាសរំលឹកខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពី(២៤ មិថុនា ឆ្នាំ១៩៦៧) រួមចំណែកបង្កើនទំនាក់ទំនងស្អិតរមួត និងជំនឿទុកចិត្តនយោបាយរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងស្ថាប័ននីតិបញ្ញត្តិទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ