ប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stéphanie D'Hose អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - ប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stephanie D'Hose គឺជាអ្នកនយោបាយបែលហ្ស៊ិកជាន់ខ្ពស់បំផុតរបស់បែលហ្ស៊ិក អញ្ជើញមកបំពេញទស្សកិច្ចនៅវៀតណាមក្នុងឆ្នាំនេះ។
ប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stéphanie D'Hose អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1ប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stéphanie D'Hose

នាព្រឹកថ្ងៃទី ២១ សីហា ប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stephanie D'Hose និងគណៈប្រតិភូបែលហ្ស៊ិកបានមកដល់អាកាសយានដ្ឋាន Noi Bai (ទីក្រុងហាណូយ) ចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែសីហា តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។

ប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stephanie D'Hose គឺជាអ្នកនយោបាយបែលហ្ស៊ិកជាន់ខ្ពស់បំផុតរបស់បែលហ្ស៊ិក អញ្ជើញមកបំពេញទស្សកិច្ចនៅវៀតណាមក្នុងឆ្នាំនេះ។ នេះក៏ជាឱកាសអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (២២ មីនា ១៩៧៣ - ២២ មីនា ២០២៣)។ ដំណើរទស្សនកិច្ចនេះក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាបែលហ្សិក; ពង្រឹងការសម្របសម្រួលរវាងប្រទេសទាំងពីរនៅវេទិកាពហុភាគី ដូចជាអង្គការសហប្រជាជាតិ អង្គការអន្តរសភាក្នុងតំបន់ និងអន្តរជាតិផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ