ប្រធានមហាអយ្យការប្រជាជនកំពូលវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ឡាវ

ប្រធានមហាអយ្យការប្រជាជនកំពូលវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ឡាវ - ảnh 1
ប្រធានមហាអយ្យការប្រជាជនកំពូលវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ឡាវ (Image: VOV)

(VOVworld) – នាថ្ងៃទី ២៩ មករា ប្រធានមហាអយ្យការប្រជាជនកំពូលវៀតណាម លោក
Nguyen Hoa Binh បានទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឡាវ លោក
Bounkeut Sangsomkat ដែលកំពុងមានដំណើទស្សនកិច្ចនៅវៀតណាម។  ក្នុងជំនួប
លោក Nguyen Hoa Binh បានសង្កត់ធ្ងន់ថា៖ មហាអយ្យការប្រជាជនកំពូល វៀតណាមនិងមហាអយ្យការឡាវមានទំនាក់ទំនងពិសេសលើវិស័យប្រយុទ្ធប្រឆាំង
នឹង បទល្មើសគ្រឿងញៀន។ ទន្ទឹមនឹងនោះ ភាគីទាំង ២ ជានិច្ចកាលផ្លាស់ប្តូរគណៈ
ប្រតិភូ ជាន់ខ្ពស់ដើម្បីចែករំលែកបទពិសោធន៍ជំនាញអំពីការកសាងច្បាប់និង
សកម្មភាពយុត្តិធម៌។ ប្រធានមហាយ្យប្រជាជនវៀតណាម លោក Nguyen Hoa Binh
បានសម្តែង គោលបំណងថា៖ នាពេលខាងមុខ ភាគីទាំង ២ នឹងបន្តកិច្ចសហប្រតិបត្តិ
ការជួយ ឧបត្ថម្ភជាមួយគ្នាលើវិស័យកសាងច្បាប់បណ្តុះបណ្ដាលកម្មាភិបាលឲ្យបាន
ខ្លាំងក្លា ថែមទៀត។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឡាវ លោក  Boun kuet Sangsomkat បាន
អះអាង ថា៖ រដ្ឋាភិបាលនិងក្រសួងយុត្តិធ៌មឡាវនឹងខំប្រឹងប្រែងអស់ពីកំលាំង
កាយចិត្តដើម្បី អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើលើវិស័យយុត្តិធម៌
រវាងប្រទេសទាំង ២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ