ប្រធានរដ្ឋ Truong Tan Sang ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋប្រទេសអ៊ីរ៉ង់

ប្រធានរដ្ឋ Truong Tan Sang ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋប្រទេសអ៊ីរ៉ង់ - ảnh 1
ប្រធានរដ្ឋ Truong Tan Sang ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋប្រទេសអ៊ីរ៉ង់


(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani នៅវេលាម៉ោង១៨.១៥នាទីថ្ងៃទី១៣មិនា (តាមម៉ោងតេហ៉េរ៉ង់) ពោលគឺ ម៉ោង ១០ យប់ថ្ងៃទី១៣មិនាតាមម៉ោងហាណូយ ប្រធានរដ្ឋ Truong Tan Sang លោកជំទាវ ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដល់ព្រលានយន្ត ហោះ Mehrabd ចាប់ផ្តើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋប្រទេសអ៊ីរ៉ង់ ពីថ្ងៃទី១៣មិនា ដល់ថ្ងៃទី១៦មិនា។ ទទួលគណៈប្រតិភូនៅព្រលានយន្តហោះមានវត្តមានរដ្ឋមន្ត្រី គណៈរដ្ឋមន្ត្រីអ៊ីរ៉ង់ ប្រធាននាយកដ្ឋានពិធីការ អនុប្រធានាធិបតីអ៊ីរ៉ង់ ឯកអគ្គ រដ្ឋទូតវៀតណាមប្រចាំ
នៅអ៊ីរ៉ង់ លោក Nguyen Hong Thach រួមទាំងកម្មាភិបាលម​ន្ត្រីការទូតនិងសហគមន៍ ជនវៀតណាមដែលកំពុងរស់នៅអ៊ីរ៉ង់ទៀតផង។

        ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចប្រទេសអ៊ីរ៉ង់លើកនេះ ប្រធានរដ្ឋ លោក
Truong Tan Sang និងប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani នឹងពិភគ្សាលើ វិធានការមួយចំនួនសំដៅជម្រុញទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ជាពិសេសលើ បណ្តាវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា ហិរញ្ញវត្ថុ ធនាគារ ប្រេងឧស្ម័ន។​ទន្ទឹម ជាមួយគ្នានោះថ្នាក់ដឹកនាំទាំងពីររូបនឹងពិភាគ្សាលើបញ្ហាអន្តរជាតិនិងតំបន់ដែល មានការយកចិត្តទុកដាក់ដូចគ្នា។ ពិធីបដិសណ្ឋារកិច្ចជាផ្លូវការប្រធានរដ្ឋ Truong
Tan Sang លោកជំទាវនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងបានរៀបចំឡើង នាវេលាម៉ោង១២.៣០តាមម៉ោងហាណូយនៅវិមានប្រធានាធិបតីអ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ