ប្រធានរដ្ឋ Truong Tan Sang ចូលរួមពិធីទទួលគិត្តនាមវីរៈពលកម្មនៅមន្ទីរពេទ្យមិត្តភាពវៀតណាមអាល្លឺម៉ង់

ប្រធានរដ្ឋ Truong Tan Sang ចូលរួមពិធីទទួលគិត្តនាមវីរៈពលកម្មនៅមន្ទីរពេទ្យមិត្តភាពវៀតណាមអាល្លឺម៉ង់ - ảnh 1
ប្រធានរដ្ឋ Truong Tan Sang ចូលរួមពិធីទទួលគិត្តនាមវីរៈពលកម្
មនៅមន្ទីរពេទ្យ មិត្តភាពវៀតណាមអាល្លឺម៉ង់


(VOVworld)-នារសៀលថ្ងៃទី២៦កុម្ភៈ នៅទីក្រុងហាណូយ មន្ទីរពេទ្យមិត្តភាព វៀត ណាមអាល្លឺម៉ង់បានរៀបចំពិធីរំលឹកខួបលើកទី៦១នៃទិវាគ្រូពេទ្យវៀតណាមថ្ងៃទី២៧
កុ​ម្ភៈ។នៅទីនេះ លោក Truong Tan Sang បានអញ្ជើញប្រគល់កិត្តនាមពលកម្ម សម្រាប់សមូហភាពមជ្ឈមណ្ឌលប្រើថ្នាំសន្លប់ វះកាត់សង្គ្រោះ និងប្រគល់គ្រឿង ឥស្សរិយយសពលកម្មសម្រាប់បុគ្គលពីរនាក់នៅមន្ទីរពេទ្យវៀតណាមអាល្លឺម៉ង់ដែល
មាន ស្នាដៃឆ្នើមក្នុងការថែទាំការពារសុខភាពប្រជាជន។

        ថ្លែងមតិនៅក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី
Nguyen Thi Kim Tien បានសង្កត់ធ្ងន់ថា កិត្តយសដ៏ធំធេងនេះជាការរួមចំណែក យ៉ាងសកម្មរបស់សមូហភាពកម្មាភិបាលសុខាភិបាល។​បុគ្គលម្នាក់ៗនៅមន្ទីរ ពេទ្យត្រូវខំប្រឹងប្រែងជម្រុញសីលធម៌អាជីព ស្រាវជ្រាវវិទ្យាសាស្ត្រឲ្យក្លាយទៅ ជាមន្ទីរពេទ្យនាំមុខប្រទេសទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ