ប្រធានរដ្ឋ Truong Tan Sang ថ្លែងបទសន្ទរកថាសំខាន់នៅសន្និសីទកំពូលអ.ស.ប

ប្រធានរដ្ឋ Truong Tan Sang ថ្លែងបទសន្ទរកថាសំខាន់នៅសន្និសីទកំពូលអ.ស.ប - ảnh 1
ប្រធានរដ្ឋ Truong Tan Sang ថ្លែងបទសន្ទរកថាសំខាន់នៅសន្និសីទកំពូលអ.ស.ប


(VOVworld)-សន្និសីទកំពូលអ.ស.បសម្រាប់អនុម័តរបៀបវារៈឆ្នាំ២០៣០ ស្តីពី ការអភិវឌ្ឍន៍និរន្តភាព បានបើកដ៏មហោឡារិកនាថ្ងៃទី២៥កញ្ញានៅក្រុងញ៉ូវយ៉ក
របស់អាមេរិក ដោយមានការចូលរួមរបស់ប្រទេសជាសមាជិកអ.ស.បចំនួន១៩៣ ។ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមក្នុងសន្និសីទនេះ  ប្រធានរដ្ឋវៀតណាមលោក
Truong Tan Sang  បានមានបទសន្ទរកថាសំខាន់ក្រោមប្រធានបទ “ធានាបរិយា
កាសសន្តិភាព សន្តិសុខ ដោយឈរលើមូលដ្ឋាននូវការគោរពច្បាប់ អន្តរជាតិ ជាលក្ខណៈចំបងដើម្បីអនុវត្តប្រកបដោយជោគជ័យបណ្តាគោលនយោបាយ
អភិវឌ្ឍន៍និរន្តភាព”។ លោកប្រធានរដ្ឋវៀតណាមបានសង្កត់ធ្ងន់ថា របៀប វារៈ
២០៣០ បានដាក់ចេញទស្សនវិស័យយុទ្ធសាស្ត្រថ្មី ឆ្លុះបញ្ជាំងបំណងប្រាថ្នា របស់មនុស្សលោកដែលចង់រួមរស់នៅក្នុងពិភពលោកសន្តិភាពមួយ សវត្ថភាព
និង យុត្តិធម៌។ លោកមានប្រសាសន៍ថា៖

        “ជាប្រទេសមួយសម្រេចបានមុនកាលកំណត់នូវគោលដៅសហសវត្សជា
ច្រើន វៀតណាមបានចាត់ទុកថា ដើម្បីអនុវត្តប្រកបដោយជោគជ័យនូវរបៀបវារៈ
២០៣០ មុនបង្អស់ប្រទេសនីមួយៗ ត្រូវមានការប្តេជ្ញានយោបាយខ្ពស់ ពង្រីក ឧត្តមភាពផ្ទៃក្នុងនិងសក្តានុភាពរបស់ប្រទេសជាតិ នាំទស្សនចីរភាពក្លាយទៅជា
ទិសដៅប្រចាំ។​វៀតណាមបាននិងកំពុងសកម្មអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីការ អភិវឌ្ឍន៍ចីរភាពដំណាក់កាល២០១១-២០២០ផងដែរ”៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ