ប្រធានរដ្ឋ Truong Tan Sang ទៅពិនិត្យរូបសណ្ឋានភូមិវប្បធម៌ទេសចរណ៍សហគមន៍នៅខេត្ត Ha Giang

ប្រធានរដ្ឋ Truong Tan Sang ទៅពិនិត្យរូបសណ្ឋានភូមិវប្បធម៌ទេសចរណ៍សហគមន៍នៅខេត្ត Ha Giang - ảnh 1
ប្រធានរដ្ឋ Truong Tan Sang ទៅពិនិត្យរូបសណ្ឋានភូមិវប្បធម៌
ទេសចរណ៍សហគមន៍នៅខេត្ត Ha Giang


(VOVworld)-នាថ្ងៃទី១០ធ្នូ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនិងត្រួតពិនិត្យស្ថាន
ភាពសេដ្ឋកិច្ចសង្គមនិងការធានាការពារជាតិនិងសន្តិសុខជាតិនៅខេត្ត Ha Giang
ប្រធានរដ្ឋ Truong Tan Sang និងក្រុមការងារមជ្ឈឹមបានអញ្ជើញ ពិនិត្យរូបសណ្ឋាន
ភូមិវប្បធម៌ទេសចរណ៍សហគមន៍នៅឃុំ Phuong Do ទីក្រុង Ha Giang ។ នៅទីនេះ
ប្រធានរដ្ឋ Truong Tan Sang បានលើកសរសើរថ្នាក់ដឹក នាំរដ្ឋអំណាចតំបន់ដែលបាន
រួមផ្សំរវាងការកសាងជនបទថ្មីជាមួយនិងការរក្សា អត្តសញ្ញាណវប្បធម៌របស់ជនរួម
ជាតិតំបន់ព្រៃភ្នំ និងស្វែងរកទិសដៅដោយឡែក សម្រាប់តំបន់ជួយប្រជាកសិកកែលំ
អរជីវភាពរស់នៅ។ លោកប្រធានរដ្ឋបានអះ អាងថា កម្មវិធីកសាងជនបទថ្មីជាកម្មវិធី
ទទួលបានការស្រុះចិត្តគំនិតជាច្រើន ពីប្រជាកសិក តាមនោះត្រូវពង្រឹងនិងពង្រីក
ដើម្បីនាំមកនូវផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាកសិករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ