ប្រធានរដ្ឋ Truong Tan Sang អញ្ជើញចូលរួមពិធីរំលឹកទិវាគ្រូបង្រៀនវៀតណាម

(VOVworld)-នាយប់ថ្ងៃទី១៣វិច្ឆិកា នៅទីក្រុងហាណូយ (វៀតណាម) ក្រសួង អប់រំ
និងបណ្តុះបណ្តាលបានរៀបចំពិធីរំលឹកទិវាគ្រូបង្រៀនវៀតណាម និង ប្រគល់គិត្តិ
នាមគ្រូបង្រៀនប្រជាជន និងគ្រូបង្រៀនឆ្នើមឆ្នាំ២០១៤។

ប្រធានរដ្ឋ Truong Tan Sang អញ្ជើញចូលរួមពិធីរំលឹកទិវាគ្រូបង្រៀនវៀតណាម - ảnh 1
លោកប្រធានរដ្ឋប្រគល់គិត្តិនាមគ្រូបង្រៀនប្រជាជន
 និងគ្រូបង្រៀនឆ្នើមឆ្នាំឲ្យលោកគ្រូអ្នកគ្រូ (រូបថតៈ TTXVN)


       ថ្លែងមតិក្នុងពិធីនេះ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា “គោរព គ្រូ
បង្រៀន គោរពសីលធម៌ ”​ជាប្រពៃណីដ៏ប្រសើរថ្នៃថ្នូរនិងជាអត្តសញ្ញាណវប្បធម៌
របស់ប្រជាជាតិ វៀតណាម។ ដោយហេតុនេះ បក្សនិងរដ្ឋវៀតណាម ជានិច្ច កាល
ចាត់ទុកផ្នែកអប់រំជាគោលនយោបាយចំបង ជាកម្លាំងចលករ សម្រាប់ ការអភិវឌ្ឍន៍
ប្រទេសជាតិ។ ដើម្បីលើកកំពស់ប្រសិទ្ធិភាពនៃបុព្វហេតុបណ្តុះ បណ្តាលមនុស្ស
ក្នុងកិច្ចការផ្លាស់ប្តូរថ្មី​ លោក Truong Tan Sang បានសង្កត់ ធ្ងន់ថា៖

      “ក្រសួងអប់រំនិងបណ្តុះបណ្តាលត្រូវយកចិត្តទុកដាក់លើការបញ្ជាណែនាំ កិច្ច
ការអភិវឌ្ឍន៍ជួរគ្រូបង្រៀននិងកម្មាភិបាលគ្រប់គ្រង ។ លើកកំពស់អត្តចរិត នយោ
បាយ សីលធម៌ កម្រិតវប្បធម៌ ជំនាញរបស់គ្រូបង្រៀន ដើម្បីរូប ភាពរបស់គ្រូបង្រៀន
ក្លាយទៅជានិមិត្តរូបនៃចំណេះដឹង និងជាកញ្ជក់ឆ្លុះបញ្ជាំងដើម្បីសិស្សានុសិស្សយក
ត្រាប់តាម ”។

       ក្នុងឱកាសនេះដែរ គ្រូបង្រៀនចំនួន៣៩រូបទទួលបានគិត្តិនាមជាគ្រូ បង្រៀន
ប្រជាជន និង ៦៨០រូបទៀតទទួលបានកិត្តិនាមជាគ្រូបង្រៀនឆ្នើម ពីក្រសួងអប់រំ
និងបណ្តុះបណ្តាលវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ