ប្រធានរដ្ឋ Truong Tan Sang អញ្ជើញទៅបំពេញការងារនៅខេត្ត Binh Phuoc

ប្រធានរដ្ឋ Truong Tan Sang អញ្ជើញទៅបំពេញការងារនៅខេត្ត Binh Phuoc - ảnh 1
រូបថតៈ khoahocthoidai.vn


(VOVworld)-នាថ្ងៃទី១៨មិនានៅឃុំ Loc An ស្រុក Loc Ninh ខេត្ត Binh Phuoc ប្រធាន រដ្ឋវៀតណាមលោក Truong Tan Sang បានសម្តែងនូវចំណាប់អារម្មណ៍ ចំពោះរាល់ សមិទ្ធិអំពីការកាត់បន្ថយភាពក្រីក្រ កសាងជីវភាពវប្បធម៌ អភិវឌ្ឍន៍ ដំណាំឧស្សាហ
កម្ម និងការកសាងជនបទថ្មីនៅលើឃុំ Loc An។ លោកប្រធាន រដ្ឋបានវាយតម្លៃខ្ពស់ ចំពោះការដែលជនរួមជាតិជាជនជាតិភាគតិចនៅទីនេះ នៅ រក្សាបានផែនមហាសាមគ្គី កសាងខ្សែព្រំដែនសន្តិភាពជាមួយកម្ពុជា។ ក្នុងថ្ងៃ ដដែល ក្នុងជំនួបធ្វើការជាមួយថ្នាក់
ដឹកនាំខេត្ត Binh Phuoc ប្រធានរដ្ឋ Truong Tan Sang បានវាយតម្លៃខ្ពស់ការដែលបក្ស
ភាគ រដ្ឋអំណាច និងប្រជាជនខេត្ត Binh Phuoc នៅរក្សាបានកម្រិតកំណើនក្នុងស្ថាន
ភាព លំបាកដូចសព្វថ្ងៃ។ លោក Truong Tan Sang ក៏បានក្រើនរំលឹកឲ្យខេត្ត យកចិត្ត ទុកដាក់ទៅលើស្ថានភាព ធ្វើសមាហរណកម្ម សក្តានុភាព ប្រៀបខ្លាំង រួមទាំងរាល់ ការសាកល្បងរបស់ខេត្ត ដើម្បីបង្រួញគម្លាតអភិវឌ្ឍន៍រវាងខេត្ត Binh Phuoc ជាមួយ
តំបន់ដទៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ